កញ្ញា Yeri សមាជិកក្រុម Red Velvet អាចនឹងធ្វើឱ្យអ្នកគាំទ្ររបស់កញ្ញាមានការភ្ញាក់ផ្អើលជាមួយនឹងគម្រោងក្នុងការវិលត្រលប់មកវិញជាមួយនឹងអាល់ប៊ុមទោលថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ កញ្ញា Yeri បានលេចមុខនៅក្នុងការបង្ហោះជាមួយបណ្តាញសង្គម Instagram ផ្លូវការរបស់ផលិតកម្ម SM C&C ។ នៅក្នុងរូបភាពនោះ គេអាចដឹងថា កញ្ញាកំពុងជួបប្រជុំជាមួយផលិតកម្មក្នុងការចេញបទចម្រៀងថ្មី ។
ជាការឆ្លើយតបនឹងការចុះផ្សាយព័ត៌មាននេះ អ្នកតំណាងម្នាក់មកពីផលិតកម្ម SM C&C បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា “ការប្រកាសនេះពិតជាមានការទាក់ទងនឹងការចេញបទចម្រៀងថ្មីរបស់កញ្ញា Yeri ពិតប្រាកដមែន ប៉ុន្តែពួកយើងនឹងធ្វើការប្រកាសជាផ្លូវការអំពីគម្រោងនេះឆាប់ៗ” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop