តារាសម្ដែងកូរ៉េ Woo Do Hwan កំពុងពេញនិយមខ្លាំងនាមួយរយៈ ២ ទៅ៣ឆ្នាំចុងក្រោយនេះ ជាពិសេសកាន់តែមានគេចាប់អារម្មណ៍ខ្លាំងក្រោយតារាប្រុសនេះលេចមុខក្នុងខ្សែភាពយន្ត «The King: Eternal Monarch» ដែលជារឿងបែប Fantasy សម្ដែងជាមួយ Lee Min Ho និង Kim Go Eun។
ខាងក្រោមនេះជាប្រវត្តិខ្លះៗ ក៏ដូចជាចំណង់ចំណូលចិត្តរបស់ប្រុសស្អាតរូបនេះ៖
១. Woo Do Hwan Do Hwan កើតថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៩២ នៅខេត្ត Anyang ប្រទេសកូរ៉េខាងត្បូង។
២. លោកមានកម្ពស់ ១៨០សង់ទីម៉ែត្រ និងទម្ងន់ ៦៥គីឡូ ដែលបច្ចុប្បន្នជាតារាសម្ដែង និងតារាម៉ូដែល។
៣. លោកជានិស្សិត សិក្សានៅសាកលវិទ្យាល័យ Dankook ផ្នែកសិល្បៈសម្ដែង និងជំនាញកុន។
៤. Do Hwan ចូលសិល្បៈដំបូងនៅឆ្នាំ ២០១១ ហើយរឿងភាគដំបូងដែលលោកសម្ដែង មានចំណងជើងថា «You’re Here, You’re Here, You’re Really Here»។
៥. ឆ្នាំ ២០២០ Do Hwan បានសម្ដែងកុនខ្នាតធំបានចំនួន ៤រឿងហើយដូចជា «Operation Chromite» «Master» កាលពីឆ្នាំ ២០១៦ និង «The Divine Fury» «The Divine Move: Ghost Move» ឆ្នាំ ២០១៩។ រីឯរឿងភាគវិញ ថតបាន ៩រឿងទាំងរឿង «The King: Eternal Monarch»។
៦. កាលពីឆ្នាំ ២០១៥ Do Hwan បានឈ្នះពាន «Best New Actor» ពីកម្មវិធី KBS Drama Awardsនិងពាន «Excellence Award» ពីកម្មវិធី MBC Drama Awards ឆ្នាំ ២០១៨។
៧. Woo Do Hwan គឺជាមនុស្សម្នាក់ដែលងាយនឹងចុះចំណោមគេ ដាក់ចិត្តដាក់កាយធ្វើការងារអស់ពីបេះដូង ចិត្តល្អ និងឆាប់ស្ដាប់យល់សាច់ការ ឬអ្វីដែលគេប្រាប់។
៨. នារីក្នុងដួងចិត្តរបស់តារាប្រុសភ្នែកតូចនេះគឺ លោកចង់បាននារីម្នាក់ណាដែលអាចធ្វើឲ្យលោកនឹក ជាងអ្នកដែលធ្វើឲ្យលោកចង់ដើរលេងជាមួយ។
៩. បើជ្រើសឲ្យមានមហិទ្ធិឬទ្ធិណាមួយ Do Hwan នឹងជ្រើសយកសមត្ថភាពអាចវិលត្រឡប់ទៅអតីតកាលបាន។
១០. របស់ ៣ដែលលោករក្សាទុកច្រើនជាងគេមាន សៀវភៅត្លុក អាល់ប៊ុមរូបថត និងកំណត់ហេតុ៕
ប្រភព៖ koreaboo