Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុនពេលស្បថកាន់តំណែងរបស់ Tsai Ing-wen អាមេរិកឲ្យធ្វើនាវាចរ USS McCampbell ឆ្លងកាត់ចំណុចក្តៅ​

នាវាចម្បាំង​បំពាក់មីស៊ីលនាំផ្លូវ​អាមេរិក​មួយគ្រឿង ​បានធ្វើនាវាចរ​ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធ​ គឺមួយសប្តាហ៍មុនពេលប្រធានាធិបតី​ Tsai Ing-wen ស្បថចូលកាន់តំណែងថ្មី ។

ចិន បានចាត់ទុកដែនកោះតៃវ៉ាន់​ជាអាណាខេត្តមួយរបស់ខ្លួន ហើយពុំសប្បាយចិត្ត​ទាល់តែសោះឡើយ ដែលអាមេរិក​បញ្ជូន​នាវា​​ចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​ម្តងជាពីរដង​នោះ ។ ការដែល​រដ្ឋបាលលោកដូណាល់ ត្រាំ គាំទ្រ​រដ្ឋបាលដែនកោះតៃវ៉ាន់​តាមរយៈការលក់សព្វាវុធ​ជាដើមនោះ ​ជាសកម្មភាព​មួយ​នាំឲ្យ​គាំង​ដំណើរទំនាក់ទំនង​ល្អរវាងចិន និងអាមេរិក ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​មួយរបស់កងនាវាចរ​ប៉ាស៊ីហ្វិក​​អាមេរិក បញ្ជាក់យ៉ាងខ្លីនៅលើបណ្តាញហ្វេសប៊ុករបស់ខ្លួន​កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា នាវាចម្បាំង USS McCampbell បានធ្វើនាវាចរ​ឆ្លងកាត់ច្រកសមុទ្រ ញែកដាច់ពីគ្នារវាងដែនកោះតៃវ៉ាន់ និងចិនដីគោក ។ ការធ្វើនាវាចរនោះ​កើតឡើងកាលពីថ្ងៃទី១៣​ ខែឧសភា ។ កងនាវាចរប៉ាស៊ីហ្វិក​អាមេរិកនេះ​នៅបានបង្ហោះរូបភាព​លើបណ្តាញហ្វេសប៊ុកផងដែរ ។

ក្រសួងការពារជាតិតៃវ៉ាន់​បានបន្ទរតាមក្រោយថា ការធ្វើនាវាចរទៅកាន់ទិសខាងត្បូងនោះ គឺជាបេសកកម្មមួយ​ដែលហៅថា «បេសកកម្មប្រក្រតីភាព» ។ គេបន្ថែមថា សកម្មភាព​បែបនេះ​នៅតែបន្តកើតឡើង​តាមទិសដៅ​កំណត់ ។

គួរបញ្ជាក់ថា លោកស្រី Tsai ដែលទើបឈ្នះ​ការបោះឆ្នោតអាណត្តិទីពីរនោះ នៅថ្ងៃទី២០ ខែឧសភា គ្រោងឡើងស្បថចូលកាន់តំណែង ។ ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់​បានប្រព្រឹត្តទៅកាលពីខែមករា ឆ្នាំ២០២០ ។ មេដឹកនាំតៃវ៉ាន់រូបនេះ មានគោលការណ៍ប្រឆាំងចិន ហើយប្តេជ្ញា​ការពារ​ក៏ដូចពង្រឹងលទ្ធិប្រជាធិបតេយ្យ​នៅតៃវ៉ាន់​ឲ្យខាងតែបាន ។ មូលហេតុនេះហើយ គណបក្សលោកស្រី ទទួលជ័យជម្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី។

ទាំងចិន និងអាមេរិក​សុទ្ធតែ​ពង្រឹង​វត្តមាន សកម្មភាពយោធា​នៅជិតតៃវ៉ាន់​អំឡុងខែថ្មីៗនេះ ។ អាមេរិក​ធ្វើនាវាចរ​នាវា​ឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់ ខណៈដែលចិន​ក៏ធ្វើសមយុទ្ធ​ជើងអាកាស​ក្បែរកោះតៃវ៉ាន់ផងដែរ ។ 

សប្តាហ៍មុន តៃវ៉ាន់បានអះអាងថា យន្តហោះចម្បាំង Y-8 របស់កម្លាំងជើងអាកាសចិន​ បានរំលោភ​ចូលដែនអាកាស តំបន់កំណត់សកម្មភាពការពារ​ដែនអាកាសតៃវ៉ាន់ បង្ខំតៃវ៉ាន់​ព្រមាន និងបណ្តេញ ទើបយន្តហោះចាកចេញទៅវិញ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9216455