Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចូលចិត្តបិតម៉ាស់មុខ ត្រូវដឹងពីចំណុចទាំងអស់នេះ

សុខភាព៖ អ្នកពិតជាបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍នៃការបិតម៉ាស់នៅលើផ្ទៃមុខ ដែលបានផ្ដល់នូវជាតិសំណើមដល់ស្បែក ទប់ស្កាត់ភាពជ្រីវជ្រួញ បន្តឹងស្បែកមុខ កម្ចាត់ជាតិខ្លាញ់ ទន់រលោង និងភ្លឺថ្លា។ 

តែយ៉ាងណាមិញ អ្នកក៏គួរតែដឹងផងដែរ អំពីគន្លឹះមួយចំនួនទាក់ទងនឹងការបិតម៉ាស់។

ខាងក្រោមនេះ ជាការបញ្ជាក់ជូន៖ 

– អ្នកត្រូវជ្រើសរើសម៉ាស់បិតមុខដែលត្រូវនឹងស្បែកមុខរបស់អ្នក ចៀសវាងប្រតិកម្ម និងរមាស់ស្បែកមុខ

– អ្នកមានស្បែកមុខស្ងួត និងមិនសូវផាត់មុខ អាចបិតម៉ាស់បានដោយមិនចាំបាច់ប្រើប្រាស់ឡេទ្រនាប់ការពារផ្ទៃមុខ។ តែដោយឡែកចំពោះ អ្នកចូលចិត្តតុបតែងមុខ ត្រូវប្រើឡេទ្រនាប់ការពារផ្ទៃមុខជាមុនសិន មុននឹងបិតម៉ាស 

– សូមលាងសម្អាតផ្ទៃមុខឱ្យបានស្អាតជាមុន មុននឹងបិតម៉ាស់

– ក្រោយលាងសម្អាតមុខ មិនគួរតុបតែងមុខភ្លាមៗនោះទេ (ផាត់ម្សៅ) 

– នៅមុនចូលគេង សូមលាងសម្អាតផ្ទៃមុខដែលបាន Make up ឱ្យបានស្អាត ជៀសវាងរមាស់ និងខូចស្បែកមុខ 

បញ្ជាក់ បើអ្នកប្រើប្រាស់ផលិតផលបិតមុខ រឿងចម្បងត្រូវធ្វើគឺសូមអានការណែនាំនៅលើកញ្ចប់ម៉ាស់បិតមុខ៕ 

  

from: https://tnaot.com/km/m/detail/article/9216426