Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Park Gyuri អតីតសមាជិកក្រុម KARA បានសុំទោសចំពោះការទៅលេងកម្សាន្តនៅក្លិប មុនពេលវិធានការគម្លាតសង្គមបានបន្ធូរបន្ថយ

Park Gyuri នៅក្នុងក្លិបតែមួយជាមួយបុរសដែលត្រូវគេរកឃើញជាមួយនឹងរលកសញ្ញាថ្មីនៃការឆ្លងមេរោគ Covid-19 របស់កូរ៉េខាងត្បូងដែលអ្នកនិយមលេងអ៊ិនធើណេតបានស្តីបន្ទោសនាងចំពោះការមិនអនុវត្តនូវអ្វីដែលនាងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។​ អតីតសមាជិកក្រុមចម្រៀងនារីកូរ៉េ KARA Park Gyuri បានសុំទោសចំពោះការដើរលេងកម្សាន្តនៅក្នុងក្លិបបន្ទាប់ពីរូបក្នុងពិធីជប់លៀងរបស់នាងនៅឯក្លិប Itaewon ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

អ្វីដែលកាន់តែអាក្រក់នោះគឺមេរោគ Covid-19 ដែលផ្សារភ្ជាប់ជាមួយរលកឆ្លងទី ២ របស់ប្រទេសកូរ៉េនៅក្លិបនិងបារនៅម្ដុំ Itaewon ចំនួន ៥ នៅយប់តែមួយហើយក្លិបមួយក្នុងចំណោមក្លិបដែល Gyuri បានទៅ។ កាលពីថ្ងៃទី ១១ ខែឧសភា Gyuri បានចេញលិខិតសុំទោសថា៖ «ខ្ញុំបានគិតពិចារណាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្ញុំហើយខ្ញុំសូមអភ័យទោសចំពោះការមិនគោរពតាមគោលការណ៍ណែនាំដែលមនុស្សគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់ក្នុងកំឡុងពេលឃ្លាតឆ្ងាយពីសង្គម ដោយមិនគិតពីហេតុផលអ្វីក៏ដោយ (ខ្ញុំមាន)។ ខ្ញុំពាក់ម៉ាសតាំងពីពេលដែលខ្ញុំចូលទៅក្នុងក្លិបរហូតដល់ខ្ញុំចាកចេញ។ ខ្ញុំបានទៅធ្វើតេស្ត៍នៅថ្ងៃដែលសារព័ត៌មានបញ្ជាក់អំពីករណីថ្មីត្រូវបានចេញផ្សាញ ហើយបច្ចុប្បន្នខ្ញុំស្ថិតក្នុងការនៅដាច់ដោយឡែក ទោះបីជាខ្ញុំបានធ្វើតេស្តអវិជ្ជមាន សម្រាប់វីរុស Covid-19 ក៏ដោយ»។

ទីភ្នាក់ងាររបស់នាងបានសង្កត់ធ្ងន់បន្ថែមទៀតថា Gyuri បានរក្សាម៉ាស់របស់នាងគ្រប់ពេលដែលនាងនៅក្នុងក្លិបដោយទុករយៈពេលប្រហែល ២០ វិនាទីទោះបីជាពួកគេមិនបានបញ្ជាក់ពីពេលវេលាឬមូលហេតុដែលនាងដោះម៉ាស់ចេញក៏ដោយ៕

from: https://tnaot.com/km/m/detail/article/9216307