រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់សង្ស័យថាអាមេរិកជាអ្នកនៅពីក្រោយការវាយប្រហារខុសគោលដៅចំនាវាចម្បាំងរបស់អ៊ីរ៉ង់ ក្នុងពេលធ្វើសមយុទ្ធ បណ្តាលឲ្យទាហាន១៩នាក់ស្លាប់និង១៥នាក់រងរបួស ។ នៅពេលនេះសារព័ត៌មាន បានផ្សាយថា អាមេរិកនៅពីក្រោយហេតុការណ៍ខាងលើ។
លោក Shaheen Taqi Khani អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអីុរ៉ង់ បានបញ្ជាក់ថា ការដែលទាហាន អុីរ៉ង់ តម្រង់មីស៊ីលទៅលើនាវាចម្បាំង គឺជារឿងមិនពិត ។ មេបញ្ជាការ កងទ័ពអុីរ៉ង់ ឧត្តមសេនីយ៍ Abdul Rahim Mousavi បានបញ្ជាក់ថា គោលដៅនៃការបាញ់មីស៊ីល សំដៅទៅលើនាវាចម្បាំង Konarak របស់កម្លាំងទាហានជើងទឹក គឺតាមរយៈសង្គ្រាមអេឡិចត្រូនិក របស់សត្រូវក្នុងនោះមានជាប់ពាក់ព័ន្ធនឹងអាមេរិក។ ចំណែកប្រធានាធិបតី អុីរ៉ង់ ក៏បានប្រកាសដូចគ្នានោះដែរ។
សារព័ត៌មានអុីរ៉ង់បានផ្សាយថា អ្នកដែលវាយប្រហារទៅលើនាវា Kornarak របស់អុីរ៉ង់ គឺជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់ប្រធានាធិបតីដូណាល់ ត្រាំ កាលពីកន្លះខែមុន ដោយបានបញ្ជាក់ថា អាមេរិកនិឹងបាញ់កម្ទេចនាវារបស់អុីរ៉ង់ដែលគំរាមកំហែងដល់ទាហានអាមេរិកនៅតំបន់ឈូងសមុទ្រ។
កាលពីថ្ងៃទី១២ ខែឧសភា មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ali Khamenei បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ពីហេតុការណ៍ខាងលើ ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះកើតឡើងពេលក្រោយ។
ការបាញ់ប្រហារច្រឡំនាពេលកន្លងមក ត្រូវបានអុីរ៉ង់ចាត់ទុកថាជាលទ្ធផលនៃការវាយប្រហារ បណ្តាញអេឡិចត្រូនិករបស់អុីរ៉ង់ធ្វើឲ្យខុសគោលដៅដែលត្រូវបាញ់ប្រហារ។ សកម្មភាពនេះដូចទៅនឹងការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ក៏ជាស្នាដៃរបស់អាមេរិកធ្វើឲ្យទាហានអុីរ៉ង់កំណត់គោលដៅខុស៕ ប្រែសម្រួលដោយ៖ MEO