Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការប្រកួតកីឡាទ្រីយ៉ាត្លុង សម្រាប់ស៊ីហ្គេម២០២៣ បានកំណត់ទីតាំងរួចរាល់ហើយ

ភ្នំពេញ៖ ការប្រកួតប្រភេទកីឡាទ្រីយ៉ាត្លុង បានកំណត់ទីតាំងរួចរាល់ហើយ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា រួចរាល់ហើយ ដោយត្រូវធ្វើនៅខេត្តកែប។ នេះបើយោងតាមសម្ដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។

នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំប្រភេទកីឡាលើទឹកនានា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ អង្គប្រជុំបានផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន ៣ ។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ប្រភេទកីឡាទ្រីយ៉ាត្លុងត្រូវកំណត់រួចរាល់ហើយថាត្រូវធ្វើនៅខេត្តកែប ហើយប្រភេទកីឡាលើទឹកផ្សេងៗទៀតអាចទៅរៀបចំនៅខេត្តបាន ឬអត់ ដែលគម្រោងនេះឯកឧត្តម ថោង ខុន និងថ្នាក់ដឹកនាំសហព័ន្ធនឹងរួមគ្នាចុះពិនិត្យដោយផ្ទាល់ នាពេលខាងមុខឆាបៗនេះ ដើម្បីសម្រេច និងដាក់ស្នើសុំជាគោលការណ៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

គួរឱ្យដឹងថា របៀបវារៈសំខាន់ៗចំនួន៣ទាំងនោះរួមមាន៖ ទី១ កិច្ចប្រជុំបានកំណត់លើទីលានប្រកួតនៃប្រភេទកីឡាលើទឹកមួយចំនួន។ ទី២ ពិនិត្យមើលទៅលើនិមិត្តសញ្ញា (Mascot) និងស្លាកសញ្ញា (LOGO) ចំណែកឯទី៣ ពិនិត្យទៅលើផែនការ សកម្មភាពបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២០នេះ ដែលពាក់ព័ន្ធទៅនឹងការចំណាយថវិកា ដែលត្រូវកាត់បន្ថយការចំណាយរហូតដល់៧០% ដែលនៅសល់ប្រមាណ៣០%ប៉ុណ្ណោះ ដែលត្រូវចំណាយ នាឆមាសទី២នេះ ដោយចំណាយលើផ្នែករដ្ឋបាល ការត្រៀមបណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9216149