ការគាំទ្រ របស់ពលរដ្ឋអាមេរិកទៅលើប្រធានាធិបតីដូណាល់ ត្រាំ កាន់តែធ្លាក់ចុះពិសេស គឺ អ្នកគាំទ្រវ័យចាស់ ដោយសារតែផល់បះពាល់បង្កឡើងដោយកូវីដ១៩។ ទាំងនោះហើយអាចធ្វើឲ្យលោកត្រាំ បាត់បង់ឱកាស់ជាប់ឆ្នោតប្រធានាធិបតីមួយអាណត្តិទៀត។
ទស្សនាវដ្តី CS Monitor បានផ្សាយថា អ្នកដែលគាំទ្រគណបក្សសាធារណរដ្ឋ ដែលបោះឆ្នោតគាំទ្រ លោកត្រាំឲ្យជាប់ឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ ពេលនេះអស់ទំនុកចិត្តទៅលើការដឹកនាំរបស់លោកត្រាំ ដោយសារតែរឿងអាស្រូវជាច្រើនឈានដល់ការចោទប្រកាន់ទោស ហើយពេលនេះបរាជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ទៀត។
ម្ចាស់ឆ្នោតវ័យចាប់ពី៦០ឡើងទៅ ដែលភាគច្រើនគាំទ្រលោកត្រាំ ពេលនេះ លែងគាំទ្រទៀតហើយ។មួយវិញទៀត មនុស្សវ័យចំណាស់បានស្លាប់ រាប់ម៉ឺននាក់ដោយសារកូវីដ១៩នៅអាមេរិក។
នៅក្នុងការស្ទងមតិរបស់ Morning Consult បានបង្ហាញឲ្យឃើញពលរដ្ឋមានវ័យចំណាស់នៅអាមេរិក យល់ឃើញថាលោកត្រាំ ខ្វះការយល់ដឹកពីវិបត្តិធ្វើឲ្យពួកគាត់រងផលប៉ះពាល់យ៉ាងខ្លាំង។ ទាំងនោះហើយធ្វើឲ្យពលរដ្ឋជាច្រើនត្រូវផ្លាស់ប្តូរការគាំទ្ររបស់ខ្លួន ចំពោះលោកត្រាំ។
ពេលនេះពលរដ្ឋដែលមានវ័យចាស់បានងាក់ទៅគាំទ្រ អតីតអនុប្រធានាធិបតី Joe Biden ធ្វើឲ្យចំនួនអ្នកគាំទ្រកើនឡើងខ្ពស់ ជាងលោកត្រាំ។ ទាំងនោះហើយ អាចធ្វើឲ្យប្រធានាធិបតីដូណាល់ត្រាំ បាត់បង់ឱកាស់ជាប់ឆ្នោតជាថ្មីម្តងទៀត៕ ប្រែសម្រួលដោយ៖ MEO