ការទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩នៅក្នុងប្រទេស នូវេលហ្សេឡង់ បានយ៉ាងល្អប្រសើរដោយមិនមានអ្នកឆ្លងថ្មីទៀតឡើយ ជាច្រើនថ្ងៃកន្លងមក បានធ្វើឲ្យប្រទេសនេះសម្រេចលុបច្បាប់គ្រាប់មានអាសន្ន។
រដ្ឋមន្ត្រីក្រសួងការពារជាតិនូវេលហ្សេឡង់ បានបញ្ជាក់ថា ការលុបច្បាប់គ្រាមានអាសន្ន មិនមានន័យថា ពលរដ្ឋអសការប្រុងប្រយ័ត្ននោះឡើយ គឺយើងត្រូវតែការពារជានិច្ចទប់ស្កាត់ការវាយប្រហារជាថ្មីពីកូវីដ១៩។
កាលពីថ្ងៃទី១៣ខែឧសភា នូវែលសេឡង់បានសម្រេចលុបច្បាប់ គ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ពលរដ្ឋញូវហ្សឺឡែន បានចូលរួមការពារបានយ៉ាងល្អដោយមិនមានអ្នកឆ្លងថ្មីឡើយជាច្រើនថ្ងៃជាប់គ្នា។
តាមសារព័ត៌មានTTXVN នៅថ្ងៃទី១៣ខែឧសភា បានដកស្រង់សំដី រដ្ឋមន្ត្រីការពារជាតិលោក Peeni Henare បានបញ្ជាក់ថា ពលរដ្ឋ ចាំបាច់ត្រូវតែគោរពទៅតាមការណែនាំរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ឆ្លងកូវីដ១៩ ខណៈនៅជុំវិញពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ដដែល។
នូវែលសេឡង់បាន ដាក់ប្រទេសក្នុងគ្រាអាសន្ន តាំងពីថ្ងៃទី២៥ខែមីនា ដោយបិទប្រទេសទាំងស្រុង ដើម្បីទប់ស្កាត់ កូវីដ១៩ ។ ប៉ុន្តែពេលនេះពលរដ្ឋ ញូវហ្សឺឡែនទទួលបានសេរីភាពឡើងវិញហើយ បន្តែត្រូវតែបង្កើនការពារខ្លួនឯងឲ្យបានល្អបំផុត៕ ប្រែសម្រួលដោយ៖ MEO