នៅវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយជនជាតិចិនបើករថយន្តបុករះម៉ូតូជាច្រើន និងម៉ូតូកង់បីមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវ។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅចំណុចម្តុំផ្លូវកែងអិលវី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរបញ្ជាក់បន្ថែមផងដែរថា ករណីខាងលើនេះបង្កឱ្យមានម្ចាស់ម៉ូតូម្នាក់រងរបួស ខណៈដែលសមត្ថកិច្ចបាននឹងកំពុងដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ