នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះលោក ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកថវិកាចំនួន ៨០លានរៀល ទៅឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សម្រាប់ការងារមនុស្សធម៌។
លោក គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់លោក ទៀ វិចិត្រ ចំពោះជំនួយមនុស្សធម៌ទ្រទ្រង់ដល់ចលនាកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនានា៕ ដោយ ៖ សុង យូ