សង្គម
ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នាំគ្នាជួសជុលស្ពានមូលដ្ឋានមួយកន្លែងដោយខ្លួនឯងជាបណ្តោះអាសន្ន មុនអាជ្ញាធររៀបចំជួសជុល
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះប្រជាពលរដ្ឋក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បាននាំគ្នាជួសជុលស្ពានមួយកន្លែងជាបណ្តោះអាសន្នសិន មុននឹងអាជ្ញាធររៀបចំជួសជុលជាផ្លូវការតាមទំហំថវិកា។
បើតាមសម្តីលោក ឈិត សុផាត ចៅសង្កាត់លេខ១ បានឱ្យដឹងថា ជាបឋមអាជ្ញាធរសង្កាត់បានជួយប្រជាពលរដ្ឋតាមជាក់ស្តែងសិនដើម្បីសម្រួលដល់ការដើរឆ្លង និងកំពុងលើកគម្រោងជាក់លាក់ជូនរដ្ឋបាលក្រុង និងខេត្តពិនិត្យលទ្ធភាពជួយជួសជុលស្ពានមូលដ្ឋានមួយនេះជូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់៕ ដោយ ៖ សុង យូ