ផ្ទះលក់ប្រេងសាំង និងចាប់ហួយមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទំនិញស្ទើរទាំងស្រុង ខណៈម្ចាស់ផ្ទះបានត្រឹមអង្គុយយំមើលសមត្ថកិច្ចជំនាញបាញ់ពន្លត់ប៉ុណ្ណោះ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ហើយក៏មិនមានរាលដាលទៅដល់លំនៅដ្ឋានជាប់នោះដែរ៕ ដោយ ៖ សុង យូ