
នេះគឺជារឿងរន្ធត់ដែលទាក់ទងទៅនឹងរឿងរ៉ាវរបស់ក្មេងស្រីម្នាក់ដែលមានឈ្នោះហៅថា Carmen Winstead :
Carmen Winstead មានអាយុ ១៧ ឆ្នាំ, នៅពេលដែលប៉ារបស់នាងបានសម្រេចចិត្តផ្លាស់ប្តូទីលំនៅទៅនៅឯរដ្ធ Indiana វិញ ។ ប៉ារបស់នាងទេីបតែបានបាត់បង់ការងារហើយមានដំណោះស្រាយតែមួយគត់គឺស្វែងរកការងារថ្មីដោយផ្លាស់ប្តូរទីលំនៅទៅនៅរដ្ឋថ្មី ។ ការប្តូរទីលំនៅបានធ្វើឲ្យមានបញ្ហាជាច្រើនដល់ Carmen ។ នាងត្រូវចាកចេញពីមិត្តភក្តិរបស់នាង ហើយនាងត្រូវទៅផ្លាស់ទៅរៀននៅឯសាលាថ្មី។
Carmen មានការពិបាកក្នុងការរាប់អានមិត្តភិក្ភថ្មីនៅពេលដែលនាងបានប្តូរទៅសាលារៀននោះ ។ វាបានឈានចូលពាក់កណ្តាលឆ្នាំសិក្សាទៅហើយ ភាគច្រើននៃសិស្សទាំងនោះមិនសូវចាប់អារម្មណ៍ក្នុងការរាប់អានសិស្សស្រីដែចូលថ្មីប៉ុន្មាននោះទេ ។ ក្នុងពេលដំបូងនៃការចូលរៀនរបស់នាង គឺនាងចំណាយពេលនៅតែម្នាក់ឯង, ដើរទៅសាលាតែម្នាក់ឯងដោយមិនមានអ្នកណាមកនិយាយជាមួយនឹងនាងឡេីយ ប៉ុន្តែប៉ុន្មានថ្ងែកន្លងផុតទៅនាងក៏បានចាប់ផ្តើមដើររាប់អានជាមួយនឹងសិស្សស្រីប្រាំនាក់មួយក្រុម ។
Carmen តែងតែគិតថាពួកគេទាំងនោះគឺជាមិត្តរបស់នាង ប៉ុន្តែមិនយូរប៉ុន្មាន Carmen ក៏បានរកឃើញថាពួកគេទាំងប្រាំនាក់នោះ បាននាំគ្នានិយាយដើមនាងពីក្រោយខ្នង និង ថែមទាំងបង្កើតពាក្យអាចាមរាមអាក្រក់ៗពីនាងទៀតផង ។
នៅពេលដែលនាងសួរនាំពួកគេពីរឿងនេះ ពួកគេទាំងប្រាំនាក់នោះបានគំរាមនាង និង ធ្វើបាបនាង ។ ថ្ងៃមួយនាងបានទុកសៀវភៅចោលនៅក្នុងថ្នាក់របស់នាងនៅពេលចេញលេង, ពេលដែលនាងមកដល់នាងបានឃើញមានគេសរសេរពាក្យអាក្រក់ៗនៅលើសៀវភៅនាង ។ ថ្ងៃមួយទៀតនាងបានបើកកាតាបឃើញមានគេចាក់យ៉ាអួពេញកាតាបរបស់នាង, បន្ទាប់មកទៀតនាងបានដាក់អាវធំរបស់នាងចោលពេលនាងមកវិញមានគេដាក់លាមកឆ្កែក្នុងហោប៉ៅរបស់នាង ។
Carmen បានសម្រេចចិត្តថានឹងឈប់អោយមានការធ្វើបាបមកលេីនាងតទៅទៀតហេីយ ។ នាងបានមានគម្រោងនឹងយករឿងនេះទៅប្រាប់គ្រូប្រចាំថ្នាក់អំពីការធ្វេីបាបដែលបានមានមកលេីនាង តែនាងពេលល្ងាចនោះអ្វីដែលនាងបំរុងនឹងធ្វេីនោះគឺរាងយឺតពេលបន្តិចទៅហេីយ ។
បន្ទាប់ពីអាហារពេលល្ងាចរួច, គ្រូរបស់ពួកគេបានប្រកាសថាសាលាកំពុងតែមានអគ្គីភ័យកេីតឡេីង ។ ពេលដែលសំលេងកណ្តឹងប្រកាស់អាសន្មបានរោទិ៍ឡេីង, Carmen និង សិស្សដ៏ទៃផ្សេងៗទៀតបានប្រញាប់ចាកចេញពីថ្នាក់ទៅរានហាលខាងក្រៅ ។ ពេលពួកក្មេងស្រីទាំងប្រាំនាក់នោះបានឃើញ Carmen ពួកគេទាំងនោះបានគិតថានេះជាឱកាសល្អក្នុងការធ្វើអោយ Carmen បានខ្មាស់គេម្តង ។
ក្នុងកំឡុងពេលដែលគ្រូបន្ទុកថ្នាក់កំពុងតែហៅអវត្តមានឈ្នោះរបស់សិស្សនោះ, ពួកគេទាំងប្រាំនាក់នោះបានដេីរទៅជិត Carmen រួចហើយពួកគេក៏បានច្រាន Carmen ឲធ្លាក់ចូលទៅក្នុងលូដែលនៅជិតនោះ នៅពេលដែលគ្រូហៅដល់ឈ្មោះ Carmen ពួកគេធ្វើពុតជាស្រែកថា « នាងបានធ្លាក់ចូលក្នុងលូហេីយអ្នកគ្រូ » សិស្សទាំងអស់បន្ទាប់ពីបានលឺក៏បាននាំគ្នាសើចចំអកអោយនាង ប៉ុន្តែនៅពេលដែលគ្រូពួកគេដេីរទៅអេីតមើលទៅក្នុងលូនោះក៏បានទៅឃើញខ្លួនរបស់ Carmen ដេកនៅខាងក្រោមក្នុងលូទឹកស្អុយនោះ ហេីយខ្លួនប្រាណរបស់នាងមានប្រលាក់ជាប់សុទ្ធតែលាមក ក្បាលរបស់នាងប្រលាក់ជាប់សុទ្ធតែសំរាមកខ្វក់ ហេីយមុខរបស់នាងមានប្រលាក់សុទ្ធតែឈាម អ្វីដែលគួរឲកត់សំគាល់នោះគឺកញ្ជឹងករបស់នាងបានបត់នៅក្នុងសភាពមិនប្រក្រតី ហើយសម្លេងសើចចំអករបស់ពួកសិស្សទាំងនោះក៏បានបាត់ឈឹង។
គ្មានអ្នកណាអាចធ្វើអ្វីបាននោះទេព្រោះ Carmen បានស្លាប់បាត់ទៅហើយ ។ នៅពេលដែលប៉ូលីសបានមកដល់ហើយចុះទៅក្រោមដើម្បីយកសាកសព Carmen មកខាងលើ ។ ពួកគេបានពិនិត្យឃើញថានាងបានបាក់ឆ្អឹងករបស់នាងយ៉ាងធ្ងន់ធ្ងរ ហើយមុខរបស់នាងបានដាច់ស្បែកនៅពេលនាងបុកជាមួយផ្ទាំងថ្ម ។
ប៉ូលីសបានរៀបចំដឹកនាងទៅកន្លែងបុណ្យសព ។ សិស្ស និង គ្រូទាំងអស់ត្រូវរង់ចាំពីការសាកសួរចម្លើយដោយប៉ូលីសនឹងមិត្តរួមថ្នាក់របស់ Carmen, ពួកគេទាំងប្រាំនាក់នោះបានកុហកប៉ូលីស ដោយថាពួកគេមិនបានជាប់ពាក់ព័ន្ធជាមួយ Carmen ទេ, ប៉ូលីសក៏បានជឿលើពាក្យពួកគេហើយសន្និដ្ឋានថាហេតុការណ៍នេះជារឿងឧបទ្ទេវហេតុ ហើយរឿងក្តីនេះក៏ត្រូវបានបិទ ។
ប៉ុន្មានខែកន្លងផុតទៅ មិត្តរួមថ្នាក់របស់ Carmen បានទទួលសារចម្លែកនៅក្នុង MySpace របស់ពួកគេ ។ សារនោះមានចំណងជើងថា « ពួកគេច្រាននាង » ហើយបានបញ្ជាក់ថានាងមិនបានធ្លាក់ដោយខ្លួនឯងទេគឺមានគេច្រាននាង ។
Email នេះបានគម្រាមថានៅក្នុងអត្ថន័យថា « អ្នកមានកំហុសត្រូវតែទទួលខុសត្រូវនៅក្នុងរឿងនេះ »។ ប្រសិនបើពួកគេមិនទទួលខុសត្រូវទេនោះនឹងមានរឿងអាក្រក់កើតឡើងចំពោះពួកគេជាក់ជាពុំខាន ។
ប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីសារ Email ដ៏អាថកំបាំងនោះ សិស្សស្រីម្នាក់ក្នុងចំណោមសិស្សទាំងប្រាំនាក់ដែលបានរុញ Carmen នោះ, នាងកំពុងតែងូតទឹកហើយ នាងបានលឺសម្លេងសើចយ៉ាងចម្លែកចេញពីផ្កាឈូកងូតទឹករបស់នាង ។ ក្មេងស្រីនោះខ្លាចហេីយក៏បានរត់ចេញពីបន្ទប់ទឹក នាយប់នោះនាងបាននិយាយពាក្យ រាត្រីសួស្តី ទៅម្តាយនាង ។
ប្រាំម៉ោងកន្លងផុតទៅ ម្តាយរបស់នាងបានភ្ញាក់ទាំងកណ្ដាលយប់ ដោយសារលឺសំលេងចម្លែកចេញពីក្នុងផ្ទះនាងបានរត់ទៅបន្ទប់របស់កូនស្រីរបស់នាង ហើយមិនបានឃើញនាងក្នុងក្នុងបន្ទប់ទេ ។ ពេលដែលប៉ូលីសបានមកដល់ ប៉ូលីសក៏បានស្វែងរកនៅក្នុងតំបន់នោះ ហើយក៏បានប្រទះក្មេងស្រីនោះក្នុងសភាពគួរអោយខ្លាច ។
សាកសពរបស់នាងត្រូវបានប្រទះក្នុងលូនៅក្នុងសភាពដូចនឹងសភាពសាកសពរបស់ Carmen ដែរ ។ ក្មេងស្រីទាំងបួននាក់ទៀតត្រូវបានស្លាប់ជាបន្តបន្ទាប់ក្នុងករណីដូចៗគ្នា គឺសាកសពរបស់ពួកគេតែងតែប្រទះឃេីញនៅក្នុងនៅក្នុងលូទឹកស្អុយ ។
ប៉ុន្តែការស្លាប់គឺនៅមិនទាន់ឈប់ត្រឹមនេះទេ គឺគ្រប់មនុស្សដែលបាននៅក្នុងកាលកេីតហេតុនៃការស្លាប់របស់ Carmen គឺសុទ្ធតែជួបនូវឧបទវហេតុបែបនេះទាំងអស់ នេះមកពីពួកគេទាំងនោះមិនជឿរថាមានគេច្រាននាងឲធ្លាក់ ។ ពួកគេបាននិយាយថាព្រលឹងរបស់ Carmen គឺនៅមានគំុនុំសងសឹក និង ធ្វើបាបអ្នកដែលមិនជឿរទៅលើរឿងរបស់នាង ។
ហេីយបេីសិនជាអ្នកអានហេីយមិនជឿរនូវអ្វីដែលអ្នកបានអាននោះ តាមរយៈនេះ Carmen នឹងមករកអ្នក, មិនថានៅក្នុងបង្គន់, បន្ទប់ទឹក, កន្លែងលាងដៃ, កំពុងងូតទឹក, រឺ នៅពេលដែលអ្នកកំពុងគេង ព្រោះថាអ្នកអាចនឹងមកដឹងខ្លួននៅក្នុងលូដែលមានតែសម្រាម ទឹកស្អុយ លាមក នឹងភាពងងឹត អ្នកមិនអាចកម្រើកបាន គឺបានត្រឹមលឺតែសម្លេងសើចចំអកនៅពីជុំវិញខ្លួនអ្នកប៉ុនណោះ ៕
{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }
បកប្រែដោយ ៖ Rin
កែសំរួលដោយ ៖ poopenny
@សង្គមពណ៌ខ្មៅ