Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវដ៏គួរឲ្យរន្ធត់នៅពីក្រោយរូបភាពមួយនេះ

បទចំរៀងមួយបទដែលមានចំណងជេីងថា” Love Rollercoaster ” គឺជាបទចំរៀងដ៏ល្បីមួយរបស់ក្រុមចំរៀង ” ohio players ” បទចំរៀងនេះបានចេញនៅក្នុងឆ្នាំ 1975។

បេីយោងទៅតាមពាក្យរបស់មនុស្សដែលគេបាននិយាយតៗគ្នា បេីសិនជាអ្នកស្តាប់បទនេះដល់នាទី​ 2:30 នោះអ្នកមុខជាបានលឺសំលេងរបស់មនុស្សស្រីស្រែកយ៉ាងគួរឲរន្ធត់នៅក្នុងនោះ ។

ក្រុមចំរៀងនោះមានគំនិតចង់បានរូបភាពដែលមានលក្ខណៈទាក់ទាញមួយដេីម្បីដាក់នៅក្នុង Album cover​ របស់ពួកគេ, ហេីយពួកគេក៏បានជួលតារាស្រី model ម្នាក់ដេីម្បីថត, នៅក្នុងឈុតថតរូបនោះ គេបានតំរូវឲនាងកាន់កែវទឹកឃ្នុំមួយ ហេីយក៏ឲនាងធ្វេីជាយកទឹកឃ្នុំមកបង្ហូរនៅក្នុងមាត់ដូចជានៅក្នុងរូបខាងក្រោមតែ ។ នៅពេលកំឡុងថត ពួកគេបានយកទឹកឃ្នុំនោះទៅកំដៅដេីម្បីឲទឹកឃ្នុំនោះតក់ទៅមានភាពងាយស្រួលតែដោយសារតែគេកំដៅវារាងជ្រុល​ ហេីយនៅពេលដែលតារា model​ នោះបានយកទឹកឃ្នុំនោះយកមកបង្ហូរនៅក្នុងមាត់ ធ្វេីឲនាងមានការរលាកនៅលេីផ្ទៃមុខជាខ្លាំង ដល់បន្សល់ជាស្លាកស្នាមនៅលេីផ្ទៃមុខទៀតផង​។

នៅកំឡុងពេលដែលក្រុមចំរៀង ” ohio player ” កំពុងតែ record បទចំរៀង ” Love rollercoaster ” តារា model ស្រីនោះបានស្ទុះចូកមកក្នុង studio ទាំងខឹងអំពីរឿងដែលបានកេីតឡេីងនៅកំឡុងពេលថតរូបនោះ នាងបានធ្វេីការគំរាមទៅក្រុមចំរៀននោះថា នាងនឹងប្តឹងពួកគេនូវអ្វីដែលពួកគេបានធ្វេីមកលេីនាង។

អ្នក manager របស់ក្រុមនោះក៏បានយកនាងទៅនិយាយសំរួលគ្នានៅក្នុងបន្ទាប់មួយផ្សេងទៀតនៅជិតនោះដេីម្បីកុំឲរំខាតដល់ការ record របស់ក្រុម, ដោយសារតែនិយាយមិនត្រូវគ្នាទេីបរហូតឈានដល់ការឈ្លោះប្រកែកគ្នាដល់ថ្នាក់ប្រេីអំពេីហឹង្សាដោយអ្នក​ manager នោះបានយកកាំបិនមកចាក់សម្លាប់នាងនៅក្នុងបន្ទាប់នោះតែម្តង។

ហេីយសំលេងស្រែករបស់នាងក៏បានទៅជាប់នៅក្នុងRecordរបស់បទចំរៀងនោះដោយចៃដន្យ សូម្បីតែសមាជិកនៅក្នុងក្រុមក៏មិនបានចាប់អារម្មណ៍ផង។

ហេីយនេះគឺជាហេតុផលដែលធ្វេីឲបទចំរៀងមួយនេះមានភាពល្បីល្បាញខ្លាំងដល់ថ្នាក់ជាប់លេខមួយនៅក្នុងតារាង​Billboardនាសម័យនោះ ថែមទាំងជួយលក់CDបានយ៉ាងសន្ធឹកថែមទៀតផង។

{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }

បកប្រែដោយ​ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9214753