Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទចម្រៀងមរណៈដែលធ្វើឲ្យអ្នកដែលបានស្តាប់នឹកចង់ធ្វើអត្តឃាតសម្លាប់ខ្លួន

នៅក្នុងទីក្រុងវីយែន, ប្រទេសអូស្ទ្រីស, មានយុវនារីម្នាក់បានលោតទឹកសម្លាប់ខ្លួន​ ដោយនៅក្នុងដៃរបស់នាងមានក្តាប់នូវក្រដាសបទភ្លេងមួយសន្លឹក។ នៅឯក្នុងទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី, អ្នកលក់ដូរឥវ៉ាន់ម្នាក់បានធ្វេីអត្តឃាតសម្លាប់ខ្លួន រួចក៏សរសេរទុកនូវឃ្លានៃបទចំរៀងមួយ។ នៅក្នុងទីក្រុងឡុងដុង, មានស្ត្រីម្នាក់បានលេបថ្នាំសម្លាប់ខ្លួនពេលមនុស្សទៅដល់កន្លែងកេីតឡេីងឃេីញថានាងបានចាក់បទចំរៀងនោះសារទៅសារមកៗមិនឈប់ ។

បទចំរៀងដែលជាដេីមហេតុបានផ្សារភ្ជាប់នៃការស្លាប់របស់មនុស្សទាំងអស់នោះគ្មានបទណាដែលអាចធ្វេីបានក្រៅពី ” Gloom Sunday ” ( ថ្ងៃអាទិត្យដ៏សែនអួរអាប់) ។

រឺមួយក៏ត្រូវបានគេស្គាល់ថា ” បទចំរៀងអត្តឃាត “, ដែលមានជាប់ទាក់ទងទៅនឹងការធ្វេីអត្តឃាតរបស់មនុស្សនៅពីជុំវិញពិភពលោកជាង ១០០ ករណី, បូករួមនឹងម្ចាស់បទមួយនេះផងដែរ ។

មកពីហេតុអ្វីទៅបានជាមនុស្សយល់ព្រមបញ្ចប់ជីវិតខ្លួនឯងដោយសារតែបទចំរៀងមួយបទនេះ ?​

ហេតុអី..?

ពីព្រោះ…

បទចំរៀងអាចប្រាប់យេីងពីអ្វីបានច្រេីនរឿង ។

នៅក្នុងឆ្នាំ 1933, បុរសម្នាក់មានដេីមកំណេីតជាជនជាតិហុងគ្រី ដែលលោកមានឈ្នោះថា ណេស រូឌី ស្ពីតហ្សឺ ( née Rudi Spitzer ) លោកមានអាយុ 34 ឆ្នាំ ហេីយគឺជាកវីនិពន្ធដ៏តស៊ូម្នាក់ ។

នៅក្នុងប្រភពខ្លះបានកត់ត្រាថាលោក ណេស​ រូឌី បានរស់នៅក្នុងទីក្រុងបារីស, ហេីយមានប្រភពខ្លះទៀតថារូបគាត់បានរស់នៅក្នុងទីក្រុងប៊ូដាប៉េស ។

រឿងរ៉ាវបានតំណរថា បន្ទាប់ពីមិត្តស្រីរបស់គាត់បានសុំបែកចែកផ្លូវគ្នាជាមួយនឹងគាត់ បានធ្វេីឲគាត់សោកសៅជាខ្លាំងរហូតដល់គាត់មានកេីតជំងឺបាក់ទឹកចិត្ត ដោយសារតែការឈឺចាប់របស់គាត់, លោក ណេស រូឌី ក៏និពន្ធបទភ្លេងមួយដោយនៅក្នុងក្រោមចំណងជេីងថា ” Gloomy Sunday. ” ( ថ្ងៃអាទិត្យដ៏សែនស្រងេះស្រងោល) ។

និពន្ធជាទំនុបច្រៀងដោយ មិត្តភិក្ភជិតសិទ្ធរបស់លោកម្នាក់ដែលគេនោះគឺជាកវីផ្នែកនិពន្ធកំណាត្យម្នាក់ដែលមានឈ្នោះថាលោក ឡាហ្ល្សូ ចាវឺ ( Laszlo Javor )​, នៅក្នុងអត្ថបទខ្លះថាលោក ឡាហ្ល្សូ ទេដែលជាអ្នកត្រូវមិត្តស្រីសុំចែកផ្លូវ រួចលោកក៏សរសេរចេញជាកំណាត្យមុននឹង លោក ណេស រូឌី និពន្ធជាសាច់ភ្លេងម្លេះ, តែនៅក្នុងអត្ថបទខ្លះទៀតក៏ថា លោក ណេស​ រូឌី ជាអ្នកនិពន្ធទំនុបច្រៀងនោះដោយផ្ទាល់ខ្លួនលោក, ដែលនៅក្នុងអត្ថន័យបទចំរៀងនោះគឺបានសរសេរអំពី ជីវិតនៅក្នុងកំឡុងសង្គ្រាម នឹងការស្លាប់របស់មនុស្សនៅក្នុងកំឡុងការធ្វេីសង្គ្រាម, តែក្រោយមកលោក ឡាហ្ល្សូ ក៏យកវាទៅកែនិពន្ធសារជាថ្មីផ្លាស់ប្តូរអត្ថន័យរបស់បទចំរៀងដេីមទាំងស្រុង ដោយប្តូរវាទៅជាចំរៀងរៀបរាប់ពីការឈឺចាប់ក្នុងបែកបាក់ស្នេហា៍ទៅវិញ ។

មិនថាជាប្រវត្តិរបស់បទនេះយ៉ាងណានោះទេ, ” Szomoru Vasarnap ” គឺជាចំណងជេីងដេីមរបស់បទចំរៀងនៅក្នុងភាសាហុងគ្រី​, ព្រោះថាពេលដំបូងនៃការចេញបទចំរៀងមួយនេះគឺវាមិនទាន់ត្រូវបានគេចាប់អារម្មណ៍ស្គាល់ប៉ុន្មានទេ លុះដល់ពីរឆ្នាំក្រោយមកមានគេបានយកបទនេះត្រូវ record cover ច្រៀងសារជាថ្មីដោយអ្នកចំរៀងរូបនោះត្រូវបានគេហៅថា ផល កាមេីល ( Pal Kalmar ) ហេីយវាក៏បានមានជាប់ទាក់ទងទៅនឹងអត្តឃាតរបស់មនុស្សនៅក្នុងប្រទេសហុងគ្រី រួចមកបទមួយនេះក៏ត្រូវបានគេហាមឃាត់ឲឈប់ចាក់តទៅទៀត ។

តែវារឹតតែធ្វេីឲរឿងនេះកាន់តែក្តៅថែមទៀត បន្ទាប់ពីបទចំរៀងនេះត្រូវបានគេយកទៅចាក់ផ្សាយនៅក្នុងសហរដ្ធអាមេរិច នឹង ចក្រភពអង់គ្លេស ។

លោក ធិន ភេន អរលី ធូនស្មីញ សេម អេម.លឺវីស (Tin Pan Alley tunesmith Sam M. Lewis​ )​​ នឹង លោក ដេសមាន់ ខេីតឺ ( Desmond Carter ) បាននាំគ្នាបកប្រែបទនោះជាភាសាអង់គ្លេស។ តែ Version​ ជាភាសាអង់គ្លេសរបស់លោក លឺវីស ដែលបានធ្វេីការ record​ នៅក្នុងឆ្នាំ 1936​ ដោយលោក ហល គឹម ( Hal Kemp ) ដែលទទួលនូវការចាប់អារម្មណ៍ពីអ្នកស្តាប់ ។

ខាងក្រោមនេះគឺជាឃ្លាខ្លះនៃបទចំរៀងដែលលោកបានបកប្រែទៅជាភាសាអង់គ្លេស

“Gloomy is Sunday, with shadows I spend it all

My heart and I have decided to end it all

Soon there’ll be candles and prayers that are sad, I know

Let them not weep, let them know that I’m glad to go

Death is no dream, for in death I’m caressing you

With the last breath of my soul I’ll be blessing you.”

” ថ្ងៃអាទិត្យដ៏សែនសោកសៅ, ជាមួយនឹងស្រមោលដែលខ្ញុំបានចំណាយវាទាំងអស់

ចិត្តរបស់ខ្ញុំ ហេីយនឹងរូបរបស់ខ្ញុំផ្ទាល់សុទ្ធតែបានសំរេចគ្នាហេីយថានឹងបញ្ចប់អ្វីៗគ្រប់យ៉ាងទាំងអស់

មិនយូរទៀតទេ វានឹងមានពន្លឺនៃភ្លេីងទាន នឹង អ្នកបួងសួងដ៏សែនក្រៀមក្រំ, ខ្លួនខ្ញុំដឹង

សូមកុំឲពួកគេស្រែកយំ, សូមឲពួកគេដឹងថាខ្ញុំរីករាយនឹងបានទៅ

សេចក្តីស្លាប់គឺមិនមែនជាការយល់សប្តិឡេីយ, មរណៈអេីយ! ខ្ញុំគិតខ្វល់ពីអ្នកឥតស្បេីយ

ជាមួយនឹងដង្ហេីមចុងក្រោយនៃដួងព្រលឹងរបស់ខ្ញុំ ខ្ញុំនឹងឲពរទៅអ្នក “

ទោះបីជាមានរឿងរ៉ាវកេីតឡេីងទៅហេីយក្តី តែបទចំរៀងមួយនេះមិនត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិចនោះទេ តែត្រូវបានហាមឃាត់នៅក្នុងចក្រភពអង់គ្លេស នៅក្នុងកំឡុងឆ្នាំ 1940, ដោយពួកគេគិតថាបទចំរៀននេះគឺវាកំសត់ពេកទេីបមិនត្រូវឲបានចាក់នៅតាមវិទ្យុ គឺបានចាក់ត្រឹមតែសាច់ភ្លេងសុទ្ធតែប៉ុនណោះ។

នៅក្នុងកំឡុងសង្គ្រាមលោកលេីទី២, លោក ណេស​ រូឌី ត្រូវបានគេបញ្ជូនទៅឃុំឃាំងនៅក្នុងបន្ទាយទាហានរបស់ណាហ្សុី, តែគាត់បានរួចរស់ជីវិតមកបន្ទាប់ពីសង្គ្រាមបានបញ្ចប់ ហេីយក្រោយមកលោកក៏រស់នៅចិញ្ចឹមជិវិតដោយធ្វេីការនៅក្នុងរោងកុន​ នឹង កន្លែងលេងសៀក, ប៉ុន្តែក្រោយមកគាត់ក៏បានឈប់រួចព្យាយាមពង្រឹងខ្លួនលោកឲទៅជាកវីនិពន្ធមួុយរូប, បន្ទាប់ពីស្នាដៃនិពន្ធដ៏ល្បីរបស់គាត់នៅក្នុងបទ ” Gloomy Sunday ” មិនថាជាគាត់ខំប្រឹងខ្លាំងពិនណានោះទេនៅតែមិនអាចនិពន្ធចេញបទចំរៀងដែលល្បីដូចជាបទនោះបាន ។

ការពិតនៃរឿងនេះគឺនៅពេលបន្ទាប់ពីភាពល្បីល្បាញនៃបទចំរៀងរបស់លោក, លោក​ ណេស រូឌី​ បានព្យាយាមសាកសុំត្រូវរ៉ូវគ្នាជាមួយនឹងមិត្តស្រីគាត់ចាស់វិញតែបានជាមកដឹងថាមិត្តស្រីរបស់លោកបានលេបថ្នាំសម្លាប់ខ្លួន ហេីយនៅក្បែរខ្លួននាងមានក្រដាសមួយសន្លឹកដែលមានសរសេរអក្សរពីរពាក្យថា ” Gloomy Sunday ” ។ ទោះបីជារឿងនោះពិត រឺមិនពិតក្តី, លោក ណេស រូឌី បានធ្វេីអត្តឃាតខ្លួនលោក ដោយលោតចេញពីបង្អួចខនដូររបស់លោកនៅក្នុងឆ្នាំ 1968​។

លោក ណេស រូឌី បានសរសេរអំពីអារម្មណ៍ពិតរបស់គាត់ចំពោះស្នាដៃបទចំរៀងល្បីរបស់គាត់ថា ៖

“ភាពជោគជ័យដែលខ្ញុំបានមកនេះគឺបានមកដោយសារតែសេចក្តីស្លាប់របស់មនុស្សហេីយមនុស្សបានចោតខ្ញុំថាគឺជាឃាតករ ។ កិត្តិនាមនេះធ្វើអោយខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ។ ខ្ញុំបានយំស្ទេីរតែស្លាប់ខ្លួនព្រោះតែការខកចិត្តនៅក្នុងជំរៅបេះដូងរបស់ខ្ញុំចូលទៅក្នុងបទចម្រៀងមួយនេះហើយវាហាក់បីដូចជា មនុស្សដ៏ទៃទៀតដែលមានអារម្មណ៍ដូចជាខ្ញុំបានរកឃើញពីការឈឺចាប់របស់ពួកគេនៅក្នុងបទមួយនេះ “។

{ បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង }

បកប្រែដោយ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9214597