ខេត្ត PHUKET៖ កោះទេសចរណ៍មួយនេះកំពុងស្វែងរកការអនុញ្ញាតិពីទីក្រុងបាងកក ដើម្បីបើកព្រលានយន្តហោះ កំពង់ផែ និងផ្លូវចេញ-ចូល ទៅកាន់ដីគោកបន្ទាប់ពីមានកាធូរស្បើយឡើងវីញ ដោយគ្មានការឆ្លងមេរោគ Covid-19 ។
អភិបាលខេត្ត លោក Phakaphong Tavipatana បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរខេត្តនឹងស្នើសុំអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) សម្រាប់ការយល់ព្រមដើម្បីបើកព្រលានយន្តហោះឡើងវិញនៅថ្ងៃសៅរ៍នេះ ។
រូបតំណាង
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានបញ្ជាឱ្យព្រលានយន្តហោះត្រូវបានបិទចាប់តាំងពីថ្ងៃទី៣ ខែមេសា ដើម្បីរឹតបន្តឹងការធ្វើដំណើរតាមផ្លូវអាកាសខណៈដែលអាជ្ញាធរសុខាភិបាលទូទាំងប្រទេសបានប្រយុទ្ធដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 នេះ ។
រូបតំណាង
អាជ្ញាធរខេត្តកាលពីថ្ងៃពុធក៏បានយល់ព្រមស្នើទៅក្រសួងមហាផ្ទៃដើម្បីអនុញ្ញាតឱ្យបើកឡើងវិញនូវរាល់ផ្លូវសមុទ្រ និងផ្លូវទាំងឡាយចាប់ពីថ្ងៃសៅរ៍នេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post