Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងទ័ពមីយ៉ាន់ម៉ា ទទួលស្គាល់ការរំលោភបំពាន លើអ្នកទោស

ក្រោយមានការបែកធ្លាយវីដេអូ អំពីសកម្មភាពរំលោភបំពាន់ពីសំណាក់ទាហានទៅអ្នកជាប់ឃុំ​ឃាំង កាលពីពេលថ្មីៗនេះមក មន្រ្ដីយោធា ជាន់ខ្ពស់ នៃប្រទេសមីយ៉ាន់ ក៏បានទទួលស្គាល់​នូវ​ទង្វើអសីលធម៌នោះ។

យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃទី១៣ ខែឧសភាថា កងទ័ពមីយ៉ាន់​ម៉ា​បានទទួលស្គាល់ថា កងកម្លាំងយោធា របស់ខ្លួនបានរំលោភបំពានទៅលើអ្នកជាប់ឃុំឃាំង នៅ​ក្នុងរដ្ឋរ៉ាឃិន (Rakhine) ។ រីឯការទទួលស្គាល់ខាងលើនេះ បានកើតឡើង ក្រោយពេលមាន​ការបែកធ្លាយពីវីដេអូមួយ ដោយទាហានបានចងបិទមុខអ្នកជាប់ឃុំឃាំង រួចវាយធ្វើបាប ហើយ​ត្រូវបានគេ​ចែកចាយវីដេអូនោះ តាមបណ្ដាញសង្គមព្រោងព្រាត។

កាលពីពេលកន្លងមក កងទ័ពភូមា (មីយ៉ាន់ម៉ា) ជាញឹកញាប់ ត្រូវបានគេចោទប្រកាន់ អំពី​ការប្រព្រឹត្ដនូវអំពើ​អាក្រក់ផ្សេងៗ ក្រោមរបបនិទ្ទណ្ឌភាព។ ប៉ុន្ដែពេល​នេះ ជាការដ៏កម្រ​មួយ ត្រូវបានកងទ័ព​ទទួល អំពីការប្រព្រឹត្ដខុសរបស់កងកម្លាំងយោធាខ្លួន។ រីឯឃ្លីប​វីដេអូដែល​បានផុសឡើង ​កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា បង្ហាញពីបុរសស្លៀកសម្លៀកបំពាក់​បែបសាមញ្ញ បានដាល់ និងទាត់ក្បាលរបស់អ្នកជាប់ខ្នោះ និងត្រូវបិទភ្នែក។

បើយោងតាមគេហទំព័ររបស់ការិយាល័យអគ្គមេបញ្ជាការកងទ័ព បានឲ្យដឹងថា អ្នកជាប់​ឃុំចំនួន​៥នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យ ជាក្រុមបះបោររបស់កងទ័ព Arakan (AA) ហើយ​ត្រូវបញ្ជូន​តាមទូកទៅកាន់ទីក្រុង Sittwe រដ្ឋ Rakhine  កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅពេល​នោះ​ក៏មានហេតុការណ៍បែបនេះកើតឡើងតែម្ដង។

កម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ា បានជាប់នៅក្នុងសង្គ្រាមឃោរឃៅ កាន់តែខ្លាំង​ឡើងជាមួយក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធ ដើម្បីស្វ័យភាពបន្ថែមទៀត សម្រាប់ជនជាតិ​ភាគ​តិច​ នៅរដ្ឋរ៉ូឃីន។

សេចក្តីថ្លែងការណ៍ បាននិយាយថា សមាជិកសន្តិសុខមួយចំនួន បានសួរចម្លើយអ្នកទោស តាមរបៀបមិនស្របច្បាប់ ហើយសកម្មភាពទាំងនេះ នឹងត្រូវធ្វើឡើង ចំពោះ​អ្នក​ដែល​ទទួល​ខុសត្រូវ។

កន្លងមក មីយ៉ាន់ម៉ា បានប្រឈមនឹងការចោទប្រកាន់អំពើប្រល័យពូជសាសន៍ នៅឯ​តុលា​ការ​កំពូលរបស់អង្គការសហប្រជាជាតិ។ ករណីនេះបានកើតឡើង ក្រោយពេលកងទ័ពមីយ៉ាន់​ម៉ា​ បានស្លាប់យ៉ាងរង្គាលទៅលើជនជាតិរ៉ូហ៊ីងយ៉ា  ក្រោមការបង្ក្រាបយ៉ាង បង្ហូរឈាមពី​សំណាក់កងទ័ព កាលពីអំឡុងឆ្នាំ២០១៧។ រីឯជនជាតិរ៉ូហ៊ីងយ៉ាង ៧៤០ ០០០នាក់ផ្សេង​ទៀត បានរត់ភៀសខ្លួន​ទៅកាន់ប្រទេសបង់ក្លាដែស៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9213773