Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជានឹងនាំចេញអង្ករឡើងវិញចាប់ពីថ្ងៃទី២០ ខែឧសភានេះតទៅ

ភ្នំពេញ៖ ការនាំចេញអង្ករសនឹងត្រូវអនុញ្ញាតឱ្យមានសកម្មភាពឡើងវិញជាបណ្តើរៗ តាមកិច្ច សន្យាបញ្ជាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ។ ការ សម្រេចនេះ ត្រូវបានប្រកាសឱ្យដឹងតាមរយៈលិខិតផ្លូវការរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៣ខែឧសភា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP

តាមលិខិតផ្លូវការរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា តាម សំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាល សម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំ ចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេសដោយគិតចាប់ ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ។

ក្នុងពេលកន្លងមក ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកក្នុងដំណាក់ប្រឈមនឹងការរីក រាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដាក់ចេញបទបញ្ជាឱ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ដោយចាប់អនុវត្តន៍ពីម៉ោង ១១ និង ៥៩ នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។ ការហាមឃាត់ការនាំចេញ អង្ករនេះ គឺហាមឃាត់ តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាត ឱ្យនាំចេញធម្មតា៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9213761