Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយរថយន្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ដ៏ទំនើបពីសប្បុរសធម៌

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយរថយន្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ និងថ្នាំបាញ់សម្លាប់មេរោគកូវីដ១៩ ពីសប្បុរសធម៌ កាលនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយរថយន្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ចំនួន ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ចំនួន ៣គ្រឿង ម៉ាស៊ីនវាស់កម្តៅ ១ឈុត និងទឹកថ្នាំបាញ់សម្លាប់មេរោគកូវីដ១៩ ចំនួន ២០.០០០លីត្រ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា រតន: សម្បត្តិ និងលោកជំទាវ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ ទប់ស្កាត់ នឹងគ្រប់គ្រងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកឧកញ៉ា រតន: សម្បត្តិ និងលោកជំទាវ ចំពោះការឧបត្ថម្ភនូវអំណោយដ៏មានសារសំខាន់នេះ ដែលជាទឹកចិត្តដ៏ល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែកនៅពេលដែលកម្ពុជា ពិសេសខេត្តព្រះសីហនុ កំពុងប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9213618