
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ COVID-19 ជាមេរោគដ៏កាចសាហាវវាយលុកនៅកម្ពុជាក៏ដូចជាប្រទេសជិតខាង និងពិភពលោកផងដែរ ហេតុនេះហើយបានតម្រូវយើងគ្រប់គ្នាត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ និងស្នាក់នៅតែផ្ទះបើមិនចាំបាច់កុំចេញទៅក្រៅ។
ដោយឡែកថ្មីៗនេះដោយសារនៅផ្ទះយូរពេកតារាចម្រៀងសំនៀងផ្អែមស្រទន់អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា “អាទិត្យក៏នៅផ្ទះចន្ទ័ក៏នៅតែផ្ទះ នៅផ្ទះច្រើនពេកធំតែពោះចឹងខ្ញុំ ហាសហា បានមួយទៀតដូចចិត្តហើយប្តីអើយ យើងបិទវគ្គត្រឹមនឹងណាប្តី ! ”។
គួររម្លឹកថាបច្ចុប្បន្ននេះ អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី កំពុងតែរស់នៅយ៉ាងមានសុភមង្គល ហើយបច្ចុប្បន្នគូស្វាមី-ភរិយាមួយគូនេះ ទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ពីរនាក់ រួមជាមួយកូនស្រីក្នុងផ្ទៃម្នាក់ដែលកំពុងតែពពោះបានជិត៦ខែហើយ៕
អត្ថបទដោយ៖ លក្ខិណា