ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រើប្រាស់ការប្រឈមមុខតានតឹងជាមួយចិន ក្នុងពេលផ្ទុះកូវីដ១៩ដើម្បី អូសទាញការគាំទ្រសម្រាប់បោះឆ្នោត នាពេលខាងមុខ។ លោកត្រាំបានតែសំដីតែប៉ុណ្ណោះ មិនបានបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនោះឡើយ ។
លោក Jake Sullivan ទីប្រឹក្សាជាន់ខ្ពស់របស់បេក្ខភាពប្រធានាធិបតី Joe Biden បានលើកឡើងថា បេក្ខភាពប្រធានាធិបតី Joe Biden នឹងប្រកាស់ពី នយោបាយច្បាស់លាស់ ចំពោះចិនក្នុងពេលខាងមុខ នឹងត្រូវដោះស្រាយដោយ វិធីសាស្ត្រ បែបណាចំពោះគូរប្រជែង នយោបាយនិងសេដ្ឋកិច្ច ដ៏ធំបំផុតរបស់អាមេរិក ។ នៅពេលនោះនឹងបង្ហាញច្បាស់ថា លោកត្រាំ មានភាពទន់ខ្យោយបែបណា ចំពោះចិន ។
លោក Sullivan បានលើកឡើងថា«លោក Biden នឹងធ្វើរឿងពីរ បង្ខំឲ្យលោកត្រាំ ត្រូវបកស្រាយ ពីការបរាជ័យរបស់លោក ក្នុងការដោះស្រាយវិវាទជាមួយចិន និងគម្លាតរវាង ការនិយាយ និងការធ្វើ ដោយកន្លងមកលោកត្រាំបានតែនិយាយប៉ុណ្ណោះមិនឃើញធ្វើនោះឡើយ។
អំពីស្ថានភាពវិរុសកូវីដ១៩ លោក Biden បានថ្កោលទោសយ៉ាងខ្លាំងដល់លោកត្រាំ មិនមានវិធានការល្អ ទប់ស្កាត់ធ្វើឲ្យអាមេរិកបរាជ័យមានអ្នកស្លាប់រាប់ម៉ឺននាក់។ ជាមួយគ្នានោះ លោកBiden ក៏បានសរសើរចិន ពីការទប់ស្កាត់កូវីដ១៩ បានយ៉ាងល្អ។ អំពីសង្គ្រាមពាណិជ្ជកម្មជាមួយចិន ក្រុមអ្នកគាំទ្រ លោកBiden បានលើកឡើងថា ពលរដ្ឋអាមេរិកបានចំណាយប្រាក់ ច្រើនជាងមុន ក្នុងការទិញទំនិញនាំចូលពីចិន ដោយសារតែការដំឡើងពន្ធរបស់លោកត្រាំ ។ ការដំឡើងពន្ធខ្ពស់ទំនិញក៏ខ្ពស់ ហើយអ្នកខាតបង់គឺពលរដ្ឋអាមេរិកតែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ៖ MEO