Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំប្រចាំខែ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងរាជធានីភ្នំពេញបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ទិសដៅអនុវត្តខែបន្ត និងផ្សព្វផ្សាយការងារចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យលេខ៣៩ ដល់ផ្នែកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងរាជធានីភ្នំពេញនោះគឺមានការចូលរួមពីលោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ អធិការរង ប្រធានផ្នែក មេប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។

លោកស្នងការរងបានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ ថ្មី គឺធ្វើយ៉ាងណាត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ។លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលចុះផ្ទាល់ត្រូវមានសីលធម៌ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួនកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់ឱ្យសោះជៀសវាងមានការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9213445