Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងភាគថ្មី «My Husband in Law» ទទួលបាន Rating ខ្ពស់ពីអ្នកទស្សនាសម្រាប់ភាគចុងក្រោយ

រឿងភាគថ្មីរបស់កំពូលតារាសម្ដែងដ៏ល្បីប្រចាំប្រទេសថៃ Mark Prin និង Mew Nittha កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅទូទាំងប្រទេសថៃនិងបណ្ដាប្រទេសជាច្រើន ដែលជាស្នាដៃនិពន្ធនឹងដឹកនាំសម្ដែងដោយតារាសម្ដែងជើង​ចាស់ Anne Thong។

នៅថ្ងៃទី ១១ ខែឧសភា រឿងភាគថ្មី «My Husband in Law» ដែលសម្ដែងដោយតារាសម្ដែង Mark Prin និង Mew Nittha ទទួលបានចំណាត់ថ្នាក់ខ្ពស់ដែលចំនួនអ្នកទស្សនាទូទាំងប្រទេសចំនួន ៤,៣ ភាគរយ។

នេះបើយោងតាមការលើកឡើងរបស់ Nielsen Thailand ។ រឿងនេះទទួលបានការកើនឡើង ០.៣ ភាគរយលើសពីភាគមុន។ ដោយរឿងនេះត្រូវបានគេរាយការណ៍ថាទទួលបានការឆ្លើយតបល្អពីទស្សនិកជននៅទូទាំងប្រទេសថៃ៕

from: https://tnaot.com/km/m/detail/article/9213115