នៅខែកក្កដា ទី 30 2008 បុរសម្នាក់ដែលស្ថិតក្នុងវ័យ 20 ឆ្នាំ ដែលគេមានឈ្មោះហៅថា Tim McLean ។ ដែលរូបគាត់បានឡើងដំណើរនៅលើឡើងក្រុងលេខ 1170 មួយដើម្បីជិះធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញ បន្ទាប់ពីចេញពីកន្លែងធ្វើការរបស់គាត់ ។
នៅពេលនោះវា 12:01 យប់ទៅហើយ។ Tim បានអង្គុយនៅកៅអីជួរខាងក្រោយគេ ដោយគេបានជ្រេីសទៅអង្គុយនៅជាប់បង្អួចទ្វារឡាន។ ដោយសារតែត្រូវធ្វើដំណើរក្នុងរយៈពេលយូររហូតដល់ទៅ 22 នោះ គេក៏បានដាក់កាសស្តាប់បទចម្រៀងរហូតដល់គេងលក់នៅតាមផ្លូវទៅ។
រហូតដល់ម៉ោង 18:55 នាទីយប់ ឡើងក្រុងបានឈប់ដើម្បីដាក់អ្នកដំណើរថ្មីម្នាក់ ដែគេនោះមានឈ្មោះថា Vince weiguang Li ដែលគេនោះគឺជាបុរសដែលមានកម្ពស់ខ្ពស់ម្នាក់ស្ថិតនៅក្នុងវ័យ 40 ឆ្នាំ។ ដោយដំបូង Li បានអង្គុយនៅជួរខាងមុខឡើងក្រុង តែនៅពេលដែលឡានបានធ្វើការឈប់សម្រាកមួយភ្លែត Li បានប្ដូរកន្លែងអង្គុយទៅអង្គុយនៅជួរខាងក្រោយជាមួយនឹង Tim វិញ។
( Tim McLean ជនរងគ្រោះ )
Tim គេបានគេងលក់ដោយដាក់ក្បាលនៅលើបង្អួចឡាន ដោយមិនដឹងថាមានមនុស្សមកអង្គុយក្បែរគេឡើយ ស្រាប់តែភ្លាមៗនោះដោយយោងទៅតាមសម្ដីរបស់សាក្សីបានឲ្យដឹងថា Li គេបានដកយកកាំបិតដៃធំមួយយកទៅចាក់ទម្លុះចូលទៅក្នុងបំពង់ក និងដើមទ្រូងរបស់ Tim ។
Garnet Caton គឺជាអ្នករួមដំណើរម្នាក់ដែគេបានអង្គុយនៅកៅអីនៅខាងមុខជាប់នឹងកៅអីរបស់ Tim បាននិយាយប្រាប់ឲ្យដឹងថា ” ខ្ញុំបានឮសម្រែករបស់មនុស្សស្រែកយ៉ាងខ្លាំង ខ្ញុំក៏បានងេីបហេីយបែរទៅមើលខាងក្រោយ ក៏ទៅបានឃើញបុរសជនជាតិចិនម្នាក់ដើរនៅក្នុងដែររបស់គេមានកាន់នូវកាំបិតមួយ កំពុងតែធ្វើការចាក់ទៅកាន់បុរសម្នាក់ទៀតដែលអង្គុយនៅជាប់នោះត្រង់បំពង់ករបស់គាត់មិនដកដៃសោះឡើយ “
អ្នកដំណើរម្នាក់ទៀតដែលមានឈ្មោះថា Stephen Allison បាននិយាយថា Tim គេក៏បានងើបទៅតតាំងនិងជនដៃដល់នោះ ទើបធ្វើឲ្យអ្នកដំណើររួមដទៃខ្លះអាចចុះពីលើឡានក្រុងបានដោយសុវត្តិភាព ។ តៃកុងឡានបើកបរឡើងក្រុង ហើយនិងបុរស 2 នាក់ទៀតបានព្យាយាមចង់ទៅជួយសង្គ្រោះ Tim តែមិនបានសម្រេចដោយសារតែ Li បានយកកាំបិតដេញទៅចាក់ពួកគេទើបធ្វើឲ្យពួកគេមិនហ៊ានធ្វើអ្វីបាន។
ដោយសារតែគ្មានអ្នកណាមើលរារាំងនោះ Li បានធ្វើការកាត់ក្បាលរបស់ Tim និងកាំបិតរបស់ខ្លួន ព្រោះស្ថិតនៅក្នុងដំណាក់កាលនោះ Tim បានបាត់បង់ជីវិតទៅហើយ ។ ចំពោះអ្នកដំណើរខ្លះដែលរត់ចុះពីលើឡានមិនទាន់នោះ ពួកគេអាចនឹងមើលឃើញគ្រប់សកម្មភាពរបស់ Li ដែលបានធ្វើទៅលើរាងកាយរបស់ Tim ។
( Vince weiguang Li ជនដៃដល់ )
Garnet caton បាទបន្តប្រាប់ពីអ្វីដែលគេបានឃើញថា ” អ្នកខ្លះគេបានឃើញហើយក៏ក្អួតចេញមកក្រៅ អ្នកខ្លះក៏យំស្រែក ចំណែកអ្នកខ្លះទៀតនៅក្នុងដំណាក់កាលភ័យតក់ស្លុត ។ បន្ទាប់ពីគេបានកាត់ក្បាលរបស់ Tim រួចគេក៏បានងាកមកសម្លឹងមកកាន់ពួកយើងដោយមាននូវក្បាលរបស់ Tim កាន់នៅក្នុងដៃរបស់គេមកបង្ហាញពួកយើង មុននឹងគេទម្លាក់បាននោះចុះទៅក្រោម ហើយគេនោះគ្មានបញ្ចេញនោះអារម្មណ៍អ្វីទាំងអស់ “
នៅទីបំផុតក្រុមប៉ូលីសក៏បានមកដល់កន្លែងកើតហេតុនៅចំពេលដែល Li កំពុងតែធ្វើការកាត់រាងកាយរបស់ Tim ជាកំណាត់ៗហើយគេក៏មានបានស៊ីសាច់ផ្នែកខ្លះរបស់ Tim ដែរ។
អ្វីដែលគួរឲ្យរន្ធត់នោះគឺក្រុមប៉ូលិសនៅពេលដែលពួកគេបានទៅដល់ហើយឃើញបែបនេះ ពួកគេមិនបានបញ្ចេញសកម្មភាពបញ្ឈប់ Li ភ្លាមៗនោះទេ ពួកគេទុកឲ្យ Li នៅកាត់ញាំញីសាកសពរបស់ Tim រហូតដល់មិនអាចចំណាំរាយកាយរបស់ Tim បានតទៅទៀត ។
Li នៅតែបន្តធ្វើការកាត់សាកសពមិនឈប់ ហើយគេបានយកអវយវៈផ្នែកខ្លះរបស់ Tim ញាត់ចូលទៅក្នុងខោប៉ាវរបស់គេ រួចហើយគេក៏ធ្វើជាលើកបំណែករាងកាយខ្លះទៅបង្ហាញអ្នកដំណើរដែលមាននៅលើឡានក្រុងនោះឱ្យបានឃើញ ។
ប្រហែលជាម៉ោង 1:30 នាទីព្រឹក នៅពេលដែល Li បានព្យាយាមចង់ធាក់បង្អួចកញ្ចក់ទ្វារឡានដើម្បីរត់ចេញទៅក្រៅ ទើបប៉ូលីសដាច់ចិត្តព្រមបញ្ចេញសកម្មភាពដោយធ្វើការបាញ់កាំភ្លើងឆក់ទៅលើ Li រួចធ្វើការដាក់ខ្នោះចាប់ខ្លួនគេបានដោយជោគជ័យ។
នៅឡើងក្រុងនាពេលនោះប្រៀបដូចជាផ្សារលក់សាច់អញ្ចឹង ព្រោះបំណាច់សាកសពរបស់ Tim គឺនៅពាសពេញលើឡានក្រុង។ ក្រុមប៉ូលីសបានប្រមូលយកបំណែកសាកសពរបស់ Tim ដាក់ចូលទៅក្នុងស្បោងខ្មៅ ។ សម្រាប់អវយវត្រចៀក ច្រមុះ ហើយនឹងអណ្ដាតរបស់ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងខោប៉ាវរបស់ Li រីឯភ្នែក និងបេះដូងរបស់ Tim វិញគឺមិនត្រូវបានគេរកឃើញឡើយ ហើយវាក៏មិនចាំបាច់មានគេនិយាយឡេីយ ព្រោះថា Li ប្រហែលជាលេបវាចូលទៅក្នុងពោះរបស់គាត់។
ប៉ូលិសបានរកឃើញថា Li គឺមានជំងឺវិកលចរិតប្រចាំកាយ ហើយហេតុផលដែលគាត់ធ្វើបែបនេះគាត់បានសារភាពប្រាប់ទៅប៉ូលិសថាមានព្រះជាម្ចាស់បានមកខ្សឹបប្រាប់គាត់ថាឱ្យគាត់ជួយមនុស្សលោកដែលកំពុងតែត្រូវបានការយាយីពួក Aliens ទើបធ្វើឲ្យគាត់ទៅសម្លាប់ Tim បែបនេះ ។
ដោយសារតែគាត់មានជំងឺផ្លូវចិត្តបែបនេះ ទើបប៉ូលីសមិនអាចធ្វើការដាក់ទោសទៅលើគាត់បាន ទើបពួកគេបញ្ជូនគាត់ឲ្យទៅព្យាបាលនៅក្នុងមន្ទីរពេទ្យវិកលចរឹកជំនួសវិញ។
( រូបភាពសាកសពរបស់ជនរងគ្រោះ)
បកប្រែដោយ ៖ poopenny
@សង្គមពណ៌ខ្មៅ