Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើចាំបាច់ទេ ដែលត្រូវប្រើថ្នាំពន្យាកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង?

សុខភាព៖​ ថ្នាំពន្យាកំណើតបន្ទាន់ ឬហៅមួយទៀតថា ថ្នាំ ៧២ម៉ោង គឺជា​ថ្នាំ​បង្ការ​មិន​ឱ្យ​មេជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឱ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ។ ថ្នាំនេះ មានសមត្ថភាពការពារការបង្កកំណើត ក្រោយពេលមានការរួមភេទ តែខ្លាចមានផ្ទៃពោះ។ ថ្នាំនេះ ដោយ​គ្រាន់​តែមនុស្ស​ស្រី​លេប​ថ្នាំ​នេះ ឱ្យបានមុន ៣ថ្ងៃ​ ឬ ៧២ម៉ោង ក្រោយ​រួមភេទរួច។

ក្រោយពីរួមភេទ ដោយមិនបានការពារ វាជាករណីមួយដែលអាចឱ្យមានផ្ទៃពោះបាន ក្នុងរយៈពេល ៧២ម៉ោង ទៅ ៥ថ្ងៃ។ ដូច្នេះ វិធីដ៏ល្អ គឺប្រើ​ថ្នាំពន្យាកំណើតបន្ទាន់ ឱ្យបានមុន ៧២ម៉ោង។

កត្តាជំរុញឱ្យស្តី្រ សម្រេចចិត្តប្រើថ្នាំពន្យាកំណើតបន្ទាន់នេះ ដោយសារ៖

·        ករណីដាច់​រហែក ឬ​បែកស្រោម​អនាម័យ​ នៅ​ពេល​រួម​ភេទ

·        របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន

·        ដាក់បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វា​មាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក

·        មិនបានលេប​ថ្នាំ​ពន្យារ​កំណើត ២ ទៅ ៣​ដង​ជាប់​​ៗគ្នា

·        រួម​ភេទ​ដោយ​មិន​បាន​ការពារ

·        រួមភេទ ដោយមិនបានចាក់ទឹកក្រៅពាង

·        មិនមានគម្រោងចង់បានកូនភ្លាមៗ

·        ការរួមភេទជាមួយដៃគូរសង្សា និងនារីបម្រើផ្លូវភេទ។

បើទោះបីជាថ្នាំពន្យាកំណើត​បន្ទាន់​ឬថ្នា ៧២ម៉ោងនេះ អាចការពារមិនឱ្យស្រ្តីមានផ្ទៃពោះបានក៏ពិតមែន ប៉ុន្តែវាបានបង្កជាផលប៉ះពាល់មួយចំនួនផងដែរ៖

·        វ័យរបសើមនុស្សស្រី៖ ថ្នាំប្រភេទនេះ គឺតម្រូវសម្រាប់តែស្រ្តីដែលមានអាយុ​ចន្លោះ​ពី​២៥ និង​៤៥​ឆ្នាំ តែប៉ុណ្ណោះ។ ដោយឡែកក្មេងស្រីវ័យ​ជំទង់​ ឬយុវវ័យ អាច​បំផ្លាញ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ពួក​គេបាន។

·        ការ​រំខាន​ដល់​វដ្ត​រដូវរបស់ស្រ្តី៖ ថ្នាំពន្យារកំណើត​ ៧២​ម៉ោង គឺជា​ថ្នាំ​អ៊័​រ​ម៉ូ​ន​។ ដូច្នេះការ​ប្រើ​ហួស​កម្រិត ឬ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ដល់​វដ្ត​រដូវ​របស់​ស្ត្រីផងដែរ។

·        ​បន្ថយ​ចំណង់​ផ្លូវភេទ៖ការ​ប្រើប្រាស់​ថ្នាំ​ពន្យាកំណើតបន្ទាន់នេះញឹកញាប់ នឹងបណ្តាលឱ្យស្រ្តីមានការ​ថយ​ចុះ​អារម្មណ៍​ផ្លូវភេទ និង​ធ្វើឱ្យ​ស្បែក​ឡើង​កន្ទួល​រមាស់ និង​អាលែកហ្ស៊ីជាដើម។

·        ​ប៉ះពាល់ដល់រាងកាយកំឡុងពេលប្រើ៖ បន្ទាប់ពីលាបថ្នាំនេះរួច ស្រ្តីនឹងកើតមានអាការៈក្អួតចង្អោរ និងឈឺក្បាលជាដើម​ ខណៈថ្នាំកំពុងមានប្រសិទ្ធភាពនៅក្នុងខ្លួន។ ក្រៅពី​នេះ វាក៏បណ្តាលឱ្យស្រ្តី មាន​ការឈឺពោះ​ផ្នែក​ខាងក្រោម ក្តៅក្នុងពោះ ចុកពោះស្រដៀងនឹងមករដូវ​ផងដែរ ព្រមទាំងឈឺទ្រូង និង​ការ​ឡើង​ទម្ងន់ជាដើម។

·        ប៉ះពាល់ដល់ការបង្កកំណើត៖ នៅពេលស្រ្តី ប្រើប្រាស់ថ្នាំនេះច្រើន ឬញឹកញាប់ វាអាច បង្កជាហានិភ័យ មិនអាចមានកូនបាន។

សូមរម្លឹកថា ការប្រើប្រាស់ថ្នាំពន្យាកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោងនេះ វាអាចការពារមិនឱ្យមានផ្ទៃពោះបាន មុនពេល ៧២ម៉ោង ក្រោយពីរួមភេទរួច។ ប៉ុន្តែ ស្រ្តីមិនគួរ​ប្រើ​ថ្នាំនេះ ​ជាប្រចាំ​នោះទេ ព្រោះ​​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់សម្រាប់សុខភាព៕

from: https://tnaot.com/km/m/detail/article/9212913