Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុននាគខៀវ ពន្លះរថយន្តស៊េរីទំនើប RANGROVER ខ្ទេចមួយចំហៀង

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងរងការខូចខាតយ៉ាងដំណំខណៈកំពុងតែឆ្លងផ្លូវ ត្រូវរថយន្តកូរ៉េដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុននាគខៀវបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANG ROVER ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជា 3456789 បើកបរចេញពីក្នុងបុរីលឹមឈាងហាក់ចំការដូង ពីទិសដៅពីលិចទៅកើតបំរុងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តដឹកស៊ីម៉ងត៏មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ 3C-5310 បើកបរពីទិសដៅពីជើងទៅត្បូងបានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបខាងលើពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅ ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9212880