Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការវៀតណាម កាត់ទោសអតីតចៅហ្វាយក្រុងម្នាក់ឲ្យជាប់គុក១៧ឆ្នាំ ពីបទកិបកេងដីរដ្ឋ

តុលាការកំពូល នៅទីក្រុងហាណូយ កាលពីថ្ងៃទី១២ ខែឧសភា បានតម្កល់ការកាត់ក្ដីរបស់​សាលាដំបូង លើអតីតចៅហ្វាយក្រុង​ដាណាង លោក ត្រាន់ វ៉ាន់មិញ ( Trần Văn Minh) និង​អ្នកមានផ្នែកអចលទ្រព្យម្នាក់ទៀត ឈ្មោះ ផាន វ៉ាន់អាញ វូ (Phan Văn Anh Vũ) ពាក់ព័ន្ធនឹង​ការចោទប្រកាន់ពីបទធ្វើអាជីវកម្ម ដោយខុសច្បាប់លើទ្រព្យសម្បត្ដិ និងដីរបស់រដ្ឋ។

បណ្ដាញផ្សព្វផ្សាយវៀតណាម បានផ្សាយ កាលពីថ្ងៃទី១២ ខែឧសភា ថា លោក ត្រាន់ វ៉ាន់​មិញ ធ្លាប់ធ្វើជាប្រធានគណ:​កម្មាធិការ​ប្រជាជន​​ដាណាង ចន្លោះពីឆ្នាំ២០០៦ ដល់២០១១។ ក្រោយមក លោក វ៉ាន់ ហ៊ូឈៀន (Văn Hữu Chiến) ក៏បានឡើងកាន់តំណែងនេះជំនួសវិញ។ ប៉ុន្ដែបន្ទាប់អស់ពីតំណែងជាចៅហ្វាយក្រុង លោក ក៏បានរងនូវការចោទប្រកាន់ពីការកិបកេង​ទ្រព្យសម្បត្ដិ និងដីរបស់រដ្ឋ។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីការពិភាក្សា អស់រយៈពេលមួយសប្តាហ៍ ក្រុមចៅ​ក្រម​ បានសន្និដ្ឋានថា លោក ត្រាន់ វ៉ាន់មិញ និងលោក វ៉ាន់ ហ៊ូឈៀន បានរំលោភបំពាន​លើ​ការគ្រប់គ្រងទ្រព្យសម្បត្តិ និងដីធ្លីរបស់រដ្ឋ ដែលបណ្តាលឱ្យរដ្ឋបាត់បង់ការគ្រប់គ្រង និងការ​រៀបចំ ក៏ដូចជា សិទ្ធិប្រើប្រាស់ដីធ្លី និងផ្ទះរបស់រដ្ឋ ដែលបណ្តាលឱ្យខាតបង់ប្រាក់ ដែល​មាន​តម្លៃ ៩៤៥,៤ លានដុល្លារអាមេរិក។

ប្រភពព័ត៌មានដដែល បានបន្ដថា  បើតាមការចោទប្រកាន់ខាងលើនេះ អតីតអភិបាលក្រុង​ដាណាង ត្រូវបានជាប់ពន្ធនាគារ រយៈពេល១៧ឆ្នាំ និងអ្នកសមគំនិតនឹងត្រូវជាប់គុក១០ឆ្នាំ។ ជាមួយ​គ្នានេះដែរ តុលាការ​បាន​ពិនិត្យ​លើ​​តួនាទីដ៏សំខាន់របស់គាត់ ក្នុងការអនុម័ត​គោល​នយោ​បាយ រហូត​មានការផ្ទេរ​អចលន​ទ្រព្យ​របស់ទីក្រុងឲ្យទៅក្នុងដៃរបស់ លោក ផាន វ៉ាន់អាញ វូ។

ទោះជាយ៉ាងណា នៅមុនពេលតុលាការចេញដីកាសម្រេចទោសនោះ អតីតអភិបាល​ក្រុង​ដាណាង​ខាងលើ បានអះអាងថា លោកមិនមានកំហុស ដូចការចោទប្រកាន់ ទាំង២ករណី​នេះទេ។ នៅពេលនោះដែរ លោកបានបង្ហាញពីអារម្មណ៍ឈឺចាប់ ខណ:ជនជាប់ចោទផ្សេង​ទៀត ដែលពាក់ព័ន្ធយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍទីក្រុងដាណា កំពុងបង្ហាញខ្លួន នៅក្នុង​តុលាការដែរ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9212777