រហូតមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលរងគ្រោះ ដោយសារជំងឺកូវីដ១៩ ឆ្លងរាតត្បាតច្រើនជាងគេបំផុត នៅលើពិភពលោក ។
ប្រភពប៊ីប៊ីស៊ី បានផ្សាយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងវីរុសកូវីដ១៩ សរុប ២៣២ ២៤៣ នាក់ ក្នុងនោះបាត់បង់ជីវិត ២ ១១៦ នាក់ និង ៤៣ ៥១២នាក់ បានជាសះស្បើយវិញ។
សហរដ្ឋអាមេរិកដែលរងគ្រោះបំផុតនោះ មានអ្នកឆ្លងសរុប ១ ៣៩៩ ៩០៥ នាក់ ក្នុងនោះបាត់បង់ជីវិត ៨៣ ០១៩ នាក់ និង២៣៤ ៦០៧ បានជាសះស្បើយ ។
ជំងឺនេះឆ្លងជុំវិញពិភពលោក សរុប ៤ ២៣៣ ៥០៤ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨៩ ៩៣២នាក់ និង ១ ៤៨១ ៣១៤ នាក់បានជាសះស្បើយ។ វីរុសនេះឆ្លងរាតត្បាត នៅដែនដី និងប្រទេស សរុប ២២៩ ជុំវិញពិភពលោក ។
នៅក្នុងប្រទេសរុស្ស៊ី អំឡុងរយៈពេល២៤ម៉ោង ចុងក្រោយមានអ្នកឆ្លង១០ ៨៩៩ នាក់ ។ ក្នុងចំណោមអ្នកឆ្លងនោះ មានអ្នកនាំពាក្យប្រធានាធិបតី ពូទីន គឺលោក Dmitry Peskov ផងដែរ ។ លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ក៏បានធ្វើតេស្តវិជ្ជមាន នៃកូវីដ១៩ កាលពីពេលថ្មីៗកន្លងមកនេះ ៕ ប្រែសម្រួលដោយ៖ thach yat