Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ព័ន្ធមិត្តលោក ត្រាំ​ ស្នើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មចិន ពាក់ព័ន្ធនឹងកូវីដ​១៩

តំណាងរាស្ត្រអាមេរិកមួយរូប មកពីគណបក្សសាធារណរដ្ឋ បានស្នើសេចក្តីព្រាងច្បាប់​ ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី​ ក្នុងការដាក់​ទណ្ឌកម្មទៅលើចិន ប្រសិនបើចិនមិនផ្តល់ព័ត៌មានគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការផ្ទុះកូវីដ​១៩។

ទោះជាយ៉ាងណា កាពីពេលកន្លងមក អង្គការអន្តរជាតិ និងក្រុមចារកម្មអន្តរជាតិ ក៏បានលើកឡើងពីលទ្ធផលស្រាវជ្រាវដូចគ្នាថា កូវីដ១៩ កើតចេញពីធម្មជាតិ ហើយអ្វីដែលអាមេរិកបានចោទប្រកាន់នោះ គ្រាន់តែជាយុទ្ធសាស្ត្របង្វែរ​ទិសដៅពីការបរាជ័យរបស់ខ្លួន នៅក្នុង​សង្គ្រាម​ប្រឆាំងនឹងកូវីដ​១៩តែប៉ុណ្ណោះ​។ កន្លងមក ​WHO ​បានស្នើឲ្យអាមេរិក ផ្តល់ភស្តុតាង បញ្ជាក់ថា កូវីដ១៩ កើតចេញ​ពីបន្ទប់​ពិសោធន​៍របស់ចិន។

សារព័ត៌មាន SCMP​ បានផ្សាយថា តំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham ដែលជាសម្ព័ន្ធមិត្តដ៏​ជិត​ស្និទ្ធបំផុតរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ​ កាលពីថ្ងៃទី​១២ ​ខែឧសភា បានប្រកាសថា ប្រសិនបើចិន ផ្តល់ព័ត៌មានពិតនោះ​អាមេរិកនឹងមិនមានអ្នកឆ្លង ហើយស្លាប់ច្រើន កើនឡើង រហូតដល់ជាង​៨ម៉ឺននាក់នោះឡើយ។

សេចក្តីព្រាងច្បាប់ស្តីពី​ការផ្តល់សិទ្ធិដល់ប្រធានាធិបតី ក្នុងការដាក់ទណ្ឌកម្មទៅលើចិននោះ រួមមាន ការបង្កកប្រាក់ ហាមធ្វើដំណើ… ជាដើម។

ដោយឡែកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ​បានបញ្ជាក់ថា ទីក្រុងប៉េកាំងបានផ្តល់ព័ត៌មាន ដោយមានតម្លាភាព ពាក់ព័ន្ធ​នឹងការផ្ទុះកូវីដ​១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ដោយមិនបានលាក់បាំង ដូចការចោទប្រកាន់នោះឡើយ៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9212725