Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃ្ងនេះ កាលពី៧ឆ្នាំមុន Sir Alex ដើរចូលទីលាន Old Trafford ក្នុងនាមជាគ្រូបង្វឹក ជាលើកចុងក្រោយ

ថៃ្ងនេះ កាលពីឆ្នាំ២០១៣ មនុស្សរាប់ម៉ឺននាក់ បូករួមទាំងកីឡាករ បុគ្គលិកក្លឹប បានប្រមូលផ្ដុំគ្នាដើម្បីអបអរក្នុងការដើរចូលក្នុងទីលាននៃកីឡដ្ឋាន Old Trafford ជាលើកចុងក្រោយរបស់លោក Sir Alex Ferguson ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United។

បន្ទាប់ពីប្រកាសថា រូបលោកនឹងចូលនិវត្ដន៍នៃបំណាច់រដូវកាលឆ្នាំ២០១២/២០១៣ គ្រូបង្គោលដែលជោគជ័យបំផុតក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់អង់គ្លេសនេះ បានអបអរសាទរនៃការដឹកនាំក្រុមក្នុងការប្រកួត ៧២៣ប្រកួតរបស់លោក ខណ:ការប្រកួតនោះគឺទល់នឹង Swansea City ដោយយកឈ្នះនៅចុងម៉ោង ២-១។

រយ:ពេល២៦ឆ្នាំ នៃការដឹកនាំ Man Utd តាំងពីមិនសូវខ្លាំង រហូតក្លាយជាក្លឹបមួយដ៏ជោគជ័យជាងគេនៅអង់គ្លេស Sir Alex Ferguson ត្រូវបានមនុស្សគ្រប់គ្នាដាក់ងារ ជាកំពូលអ្នកដឹកនាំដ៏អស្ចារ្យ ត្បិតលោកមិនសូវចំណាយលុយទិញកីឡាករនោះទេ ប៉ុន្ដែនៅតែអាចបង្វឹកក្រុមទាំងមូលទទួលបានជោគជ័យ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9212450