Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុនរឹតបន្ដឹង​​ច្បាប់ចរាចរណ៍សមត្ថកិច្ចថា បានទុក​ពេល៤ខែឲ្យរៀបចំខ្លួន

ភ្នំពេញ៖ នាយកឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា មុននឹងសមត្ថកិច្ចរឹតបន្ដឹងការអនុវត្ដច្បាប់ចរាចរណ៍ថ្មីនេះ គឺយើង​បាន​​ទុក​ពេល​វេលារយៈពេល៤ខែ ដើម្បីឱ្យប្រជាពលរដ្ឋ រៀបចំខ្លួន និងត្រៀមលក្ខណៈសម្បត្ដិ​ឱ្យ​បាន​រួចរាល់។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន កាលពីម្សិលមិញ លោកអគ្គស្នងការរងនគរបាលជាតិ បានសម្ដែងនូវការសោកស្ដាយចំពោះ​ប្រជា​ពលរដ្ឋមួយ​ចំនួន ដែលមានការធ្វេសប្រហែសខណៈពេល ដែលសមត្ថកិច្ចចាប់​ផ្ដើម​រឹត​បន្ដឹងច្បាប់ចរា​ចរណ៍ ទើបទៅធ្វើប័ណ្ណបើកបរ ការធ្វើឆៀក ឬត្រួតពិនិត្យលក្ខណៈ​បច្ចេក​ទេស ឬធ្វើឯក​សារ​ផ្សេងៗ ​ដោយទុករង់ចាំដល់ហួសពេល និងផុតសុពលភាព។

នាយកឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អះអាងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ គឺ​នៅ​តែបន្ដធ្វើជារៀងរហូត ដែល រាជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាព​ចរា​ចរ​ណ៍ផ្លូវគោក ​បាន​កំណត់ថា ក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវរឹតបន្ដច្បាប់ចរាចរណ៍​ផ្លូវ​គោក និង​បានប្រកាសផ្សព្វផ្សាយចាប់តាំង ពីដើមឆ្នាំ២០២០មក ដើម្បីឱ្យប្រជាពល​រដ្ឋបាន​ជ្រាប និង​ត្រៀមខ្លួនជាមុន ដើម្បីបំពេញកាតព្វកិច្ចតាមច្បាប់កំណត់។

​លោកនាយឧត្ដមសេនីយ៍ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល នៃការរឹតបន្ដឹងរបស់សមត្ថកិច្ចនេះ គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើប្រៀបធៀបតែ ក្នុង១សប្ដាហ៍ក្នុងខែឧសភា ឆ្នាំ២០២០ និង១សប្ដាហ៍ដូចគ្នាក្នុងខែឧសភា ឆ្នាំ២០១៩ ឃើញថា បានកាត់បន្ថយគ្រោះថ្នាក់បានចំនួន៥៤ភាគរយ គឺស្មើនឹង៥២លើក អ្នកស្លាប់ ថយដល់១៦នាក់ ស្មើនឹង៤០ភាគរយ និងអ្នករងរបួសថយដល់៥៩នាក់​ ស្មើនឹង៥១ ភាគរយ៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9212392