Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្នុងរយៈពេល១១ថ្ងៃរកឃើញករណីល្មើសច្បាប់ចរាចរណ៍ផ្លូវគោគជិត២ម៉ឺនករណី

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស ក្នុងរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ គឺបានត្រួតពិនិត្យរកឃើញករណី​ល្មើសមាន​ដល់ ១៩ ០០៤ករណី ក្នុងនោះ ករណីល្មើសដោយម៉ូតូមានចំនួន១៤ ២៧១​ករណី ស្មើនឹង៧៥ភាគរយ នៃចំនួនបទល្មើសសរុប។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីម្សិលមិញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា ចំពោះករណី​ល្មើស​ ​លើរថយន្ដ ឬយានយន្ដគ្រប់ប្រភេទមានចំនួន ៤ ៧៣៣ករណី ស្មើនឹង២៥ភាគរយ។

លោកនាយឧត្ដមសេនីយ៍បានបន្ដថា បញ្ហាដែលត្រូវយកចិត្ដទុកដាក់ និងចង់ផ្សព្វ​ផ្សាយ​ដល់សាធារណជនក៏ដូចជា ប្រជាពលរដ្ឋឱ្យបានដឹងនោះ គឺបញ្ហាមិនពាក់មួកសុវត្ថិភាពក្នុងការបើកបរម៉ូតូ គឺជារឿងសំខាន់ដែលពួកគាត់នៅតែ មិនព្រមពាក់មួក ហើយបង្កឱ្យមាន​គ្រោះ​​ថ្នាក់ និងប្រឈមនឹងការបាត់បង់ជីវិត បង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ក្នុងនោះ​មាន​ប្រមាណ៧៦ភាគរយ ក្នុងចំណោមអ្នកជិះម៉ូតូទាំងអស់។ ករណីយានយន្ដអត់ស្លាកលេខ​មានចំនួន១០ភាគរយ និងករណីល្មើសភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍មានចំនួន៨​ភាគរយ។ ក្រៅពីនេះ មានករណីទូរស័ព្ទពេលកំពុងបើកបរ ការដឹកលើសចំណុះ និងបញ្ហា​ស្រវឹងមានចំនួនសរុប២ភាគរយ។

​ចំពោះរថយន្ដវិញបទល្មើសដែល​ច្រើនជាង​គេ​គឺការមិនពាក់ខ្សែក្រវ៉ាត់ គឺមានរហូតដល់៤៨ភាគរយ និងល្បឿនមាន២៦ភាគរយ ល្មើស​សញ្ញាចរាចរណ៍មាន៦ភាគរយ ដឹកលើសចំណុះ៦ភាគរយ ទូរស័ព្ទក្នុងពេលបើក​បរមាន​ចំនួន​៦ភាគរយ។ ដោយឡែកករណីគ្មានប័ណ្ណបើកបរមានចំនួន៤ភាគរយ អត់ស្លាកលេខ និងប្រើប្រាស់គ្រឿងស្រវឹងមានចំនួន៣ភាគរយ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9212359