Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រយ:ពេល៤ខែ វៀតណាមខាតបង់ចំណូលជាតិ​ ជាង២១ពាន់លានដុល្លារ

រដ្ឋាភិបាលវៀតណាម បានលើកលែងពន្ធ សម្រាប់ជួយដល់ផលប៉ះពាល់ ពីការរាតត្បាត នៃ​កូវីដ១៩ ទើបធ្វើឲ្យប្រាក់ចំណូលរបស់រដ្ឋ ត្រូវខាតបង់ រហូតដល់ជាង២១ពាន់លានដុល្លារ​អាមេរិក ក្នុងរយ:ពេល​៤ខែកន្លងមកនេះ។

យោងតាមក្រសួងហិរញ្ញវត្ថុវៀតណាម បានឲ្យដឹងថា ចំណូលថវិការដ្ឋ ចាប់ពីខែមករា ដល់ ខែមេសា ត្រូវបានប៉ាន់ប្រមាណសរុប ៤៩១,៣៨​ពាន់ពាន់លានដុង( 491.38 trillion VND) ឬ ស្មើនឹង​២១,០៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានធ្លាក់ចុះ ប្រហែល៥,៩ភាគរយ បើ ធៀបនឹង​រយ:ពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ។ ការធ្លាក់ចុះចំណូលថវិការដ្ឋនេះ ក៏ដោយ សារ តែរដ្ឋាភិបាលបានបន្ធូរបន្ថយ​ពន្ធ ដើម្បីជួយទ្រទ្រង់ដល់ផលប៉ះពាល់​ពីការ​រីករាលដាល​ នៃ កូវីដ១៩។

នៅក្នុងខែមេសា ការប្រមូលពន្ធក្នុងស្រុក សម្រាប់ថវិការដ្ឋ មានឱនភាព រហូតដល់​ជិត២៥​ភាគរយ លើសខែមីនា ដល់៧២,៥ ពាន់ពាន់លានដុង ដែលស្មើនឹង ៦៥ ភាគរយ នៃតួលេខ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ​បានស្នើដល់នាយកដ្ឋានពន្ធមូលដ្ឋាន​ឱ្យបង្កើនកិច្ច​ខិត​ខំប្រឹងប្រែងអនុវត្តក្រឹត្យរបស់រដ្ឋាភិបាល លេខ No 41/2020/ND-CP ចុះថ្ងៃ​ទី៨ ខែមេសា ស្ដីអំពីការ​ពន្យារ​ពេល​កំណត់ សម្រាប់ការបង់ថ្លៃពន្ធ និងពន្ធលើការប្រើប្រាស់ដីធ្លីផងដែរ។

ស្ថិតិនេះបានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារបានទទួលពាក្យដាក់សុំពន្យារការបង់ពន្ធ និងពន្ធលើការប្រើប្រាស់ដីធ្លី រហូតដល់ទៅ៩០ ០០០ ដែលមានតម្លៃ ២៦,២ពាន់ពាន់លានដុង ( 26.2 trillion VND លុយរបស់វៀតណាម) ឬស្មើនឹងរាប់ពាន់លានដុល្លារអាមេរិក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9212353