បញ្ហាជាច្រើន ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងប្រឈមមុខ គឺសង្គ្រាមប្រឆាំងនឹងកូវីដ១៩ ។ សារព័ត៌ CNN កាលពីថ្ងៃទី១២ ខែឧសភា បានដកស្រង់សម្ដីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកគ្មានអារម្មណ៍ នៅក្នុងការពិភាក្សាជាមួយចិន ជុំវិញវិស័យពាណិជ្ជកម្មទៀតឡើយ ។
លោក ត្រាំ បានបញ្ជាក់ថា លោកប្រឆាំងនឹងការតភ្ជាប់កិច្ចពិភាក្សា ស្តីពីពាណិជ្ជកម្ម ដំណាក់កាលទីមួយជាមួយចិន ។ ជាមួយគ្នានេះដែរ លោក ត្រាំ មានបំណងចង់លុបចោលកិច្ចព្រមព្រៀងដំណាក់កាលទីមួយថែមទៀតផង ។
លោក ត្រាំ បញ្ជាក់ថា អាមេរិក បានតាមដាន ថាតើចិនបានបង្កើនការទិញផលិតផលពីអាមេរិក ដូចកិច្ចព្រមព្រៀងដែរឬទេ? លោក ត្រាំ បានលើកឡើងថា «ចិនមិនបានបង្កើនការទិញទំនិញពីអាមេរិកឡើយ សូម្បីតែបន្តិច។ ពាក់ព័ន្ធនឹងកិច្ចពិភាក្សាជាបន្តទៀតជាមួយចិន លោក ត្រាំ បញ្ជាក់ថា «ខ្ញុំគ្មានអារម្មណ៍បន្តពិភាក្សាទៀតឡើយ»។
ទំនាក់ទំនង រវាងអាមេរិក និងចិន កាន់តែតានតឹងពីមួយថ្ងៃទៅមួយ ដោយសារតែការរាលដាលកូវីដ១៩។ លោក ត្រាំ បានបង្ហាញការយ៉ាងខ្លាំង ដោយសារការខិតខំរបស់លោក រយៈពេល ជាង៣ឆ្នាំកន្លងមក ត្រូវបានបំផ្លាញទាំងស្រុង នៅពេលនេះ។ កត្ដាទាំងនេះហើយ ទើបលោកទមា្លក់កំហុសទាំងឡាយទៅលើប្រទេសចិន ឲ្យទទួលខុសត្រូវ ៕ ប្រែសម្រួលដោយ៖MEO