Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដោយសារកូវីដ១៩ សម្ដេច ហ៊ុន សែន មិនបានទៅបីចៅទី២១ចេញពីមន្ទីរពេទ្យដូចចៅមុនៗ​ឡើយ​

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួលចៅស្រីមួយរូបទៀត ដែលត្រូវជាចៅទី២១ របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេច​តេជោបានឲ្យដឹងថា ​បន្ទាប់ពីការបាត់បង់មាតាក្មេកនាសប្តាហ៍កន្លងទៅ ថ្ងៃនេះ​សម្តេចទទួលបានចៅស្រីមួយរូបទៀត ដែលជាចៅទី២១ ។

ជាមួយការសប្បាយរីករាយប្រមុខរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ និង​ជូនពរ​ចៅឲ្យទទួលបានសេចក្តីសុខ។ ជាមួយគ្នានោះ សម្តេច បញ្ជាក់ថា តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យដូចចៅមុនៗ​ឡើយ ដោយ​សារតែជំងឺឆ្លងកូវីដ១៩។

សូមបញ្ជាក់ថា ចៅទី២១របស់សម្ដេចតេជោ ហ៊ុន សែន ដែលទើបប្រសូតនេះ គឺជាកូនរបស់ឯកឧត្ដម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9212340