Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយរឹតបន្តឹងច្បាប់ផ្លូវគោកថ្មី គ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាមានការថយចុះជាលំដាប់

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៣នាក់ ក្នុងនោះស្រី២នាក់ និងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះម្សិលមិញនេះ ។

បើយោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ បានបង្ហាញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីម្សិលមិញនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៥នាក់ នៅក្នុងថ្ងៃទី១២ ខែឧសភា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៤លើក។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងអនុវត្តនច្បាប់ផ្លូវគោកថ្មី ដែលបានរឹតបន្តឹងខ្លាំងជាងមុន លើជនណាល្មើសច្បាប់ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ជារៀងរាល់ខែ និងបំផ្លាញសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ រាប់សិបលានជារៀងរាល់ឆ្នាំ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9212291