ប្រភពព័ត៌មាន AFP បានផ្សាយថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នៅទូទាំងពិភពលោក បានសម្លាប់មនុស្សជាង ២៩០ ០០០ នាក់ហើយ គិតមកត្រឹមវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពដដែល បានបញ្ជាក់ថា សរុបជនរងគ្រោះបាត់បង់ជីវិត ដែលត្រូវបានកត់ត្រា មានចំនួន ២៩០ ៤៧៧ នាក់ ក្នុងនោះនៅតំបន់អឺរ៉ុប មានចំនួន ១៥៩ ២០៥ នាក់ ។
ប្រភពបន្តទៀតថា សហរដ្ឋអាមេរិកបានរងគ្រោះធ្ងន់ជាងគេបំផុត ដោយមានអ្នកស្លាប់ ៨២ ១០៥ នាក់ ។ នៅអង់គ្លេស មានអ្នកបាត់បង់ជីវិត ៣២ ៦៩២ នាក់, អ៊ីតាលី បាត់បង់ជីវិត ៣០ ៩១១ នាក់, នៅបារាំង បាត់បង់ជីវិត ២៦ ៩៩១ នាក់ និងនៅអេស្ប៉ាញ បាត់បង់ជីវិត ២៦ ៩២០ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat