Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផលិតកម្ម YG ចេញ​លិខិតសូមទោស​ក្រោយ​​ Song Mino ទៅកម្សាន្ត​នៅក្លិប​ខណៈ​ Covid-19​ កំពុងរាតត្បាត

ផលិតកម្ម YG Entertainment បានឆ្លើយតបទៅនឹងសារព័ត៌មានដែលថា Song Mino សមាជិករបស់ក្រុម WINNER ត្រូវបានគេប្រទះឃើញនៅឯក្លិបមួយកន្លែង​ ទោះបីជាមានគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសម្រាប់ការឃ្លាតឆ្ងាយពីសង្គមដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ក៏ដោយ។

កាលពីថ្ងៃទី១២ ខែឧសភា​ យោងតាមសារព័ត៌​មាន​ផ្សាយ​ដោយ​ Dispatch បានប្រាប់​ឱ្យ​ដឹង​ថា Song Mino ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុងក្លិប​នៅស្រុក​ Yangyang County នា​ខេត្ត​ Gangwon កាល​ពី​ថ្ងៃទី៣ ខែឧសភា​។

សារព័ត៌​មានត្រូវ​បាន​ចុះ​ផ្សាយ​ព្រម​គ្នា​ជា​មួយ​រូប​ថត​ដែល​បញ្ជាក់​ថា​ Song Mino បាន​ឡើង​ច្រៀង​បទ “Fiancé” ដោយប្រើមីក្រូហ្វូននៅកន្លែងឌីជេចាក់ភ្លេង។ ក្រោ​យពេល​សារព័ត​៌មាន​ត្រូវ​បានចុះផ្សាយ​ ផលិត​កម្ម YG Entertainment បាន​ចេញ​លិខិត​សូមទោស​៖ “ពួកយើងបានបញ្ជាក់ជាមួយ​ Song Mino ហើយ​ ថ្មីៗ​នេះ​គេ​បាន​ទៅ​ដើរ​កម្សាន្ត​ជាលក្ខណះពិសេសជា​មួយ​អ្នកស្គាល់​គ្នា​។ ពួកយើង​សូមទោស​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ព្រួយ​បារម្ភ​។ ពួកយើង​នឹង​ធ្វើការ​រិះគិត​ពិចារណា​ឱ្យខ្លាំង​ជាង​នេះ​ ហើយ​នឹងប្រាប់​ឱ្យ​ Song Mino ប្រកាន់​ភ្ជាប់​នឹង​ច្បាប់​​រក្សា​គម្លាត​សង្គម និង​អនាម័យ​ប្រចាំ​ខ្លួន​“៕

from: https://tnaot.com/km/m/detail/article/9212089