Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រាបៀរកម្ពុជាជាច្រើនកំប៉ុងរប៉ាត់រប៉ាយពាសពេញថ្នល់ ដោយសារករណីក្រឡាប់រថយន្ត

នៅវេលាម៉ោង ០៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក Hyundai ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4889 ផ្ទុកទៅដោយស្រាបៀរកម្ពុជា បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែក្រឡាប់ខូចខាតស្រាបៀរកម្ពុជាមួយចំនួនធំដែលនៅក្នុងរថយន្ត។

អ្នកបើកបររថយន្តមានឈ្មោះ សារ៉ាត់ ពិសិត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9211667