Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើកម៉ូតូក្នុងស្ថានភាពស្រវឹងបុកគេហើយ ជេរប្រមាថសមត្ថកិច្ច និងអ្នកសារព័ត៌មាន

កាលពីវេលាម៉ោង ០០និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះមានករណីយុវជនម្នាក់ជិះម៉ូតូបុករ៉ឺម៉កដឹកបន្លែបណ្តាលឱ្យរងរបួសធ្ងន់-ស្រាលចំនួន ០២នាក់ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-3739 យ៉ាងលឿនក្នុងស្ថានភាពស្រវឹងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូដឹកបន្លែមួយគ្រឿងពាក់ស្លាកលេខ 1G-0824 បណ្តាលឱ្យភាគីខាងរ៉ឺម៉កដឹកបន្លែរងរបួសធ្ងន់-ស្រាល ០២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ស្រាប់តែជនបង្ករូបនោះបានជេរប្រមាថមកលើសមត្ថកិច្ច និងអ្នកសារព័ត៌មាន ទើបនាំខ្លួនយុវជនខាងលើទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9211650