Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ទៅកាប់ដើមឈើ ក៏រលំសង្កត់ស្លាប់ភ្លាមៗតែម្តង

បុរសម្នាក់ត្រូវដើមឈើរលំសង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះត្រង់ចំណុចថ្មដារ ស្ថិតក្នុងភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មា​ននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅជួយកាប់រំលំដើមឈើបងប្អូន ខណៈពេលកំពុងឈរកាន់ម៉ាស៊ីនកាត់ដើមឈើស្រាប់តែបាក់រលំសង្កត់ស្លាប់តែម្តង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ បូរ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំង និងបានធ្វើកោសល្យវិច័យប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9211614