Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាសាទព្រះគោទីស័ក្តិសិទ្ធដែលអ្នកគោរពព្រះសិវៈមិនគួររំលង

ស្រីបរមេស្វរៈត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោដោយយោងទៅតាមរូបសំណាក់ព្រះគោ ចំនួនបីចំពីមុខប្រាង្គទាំងបីនៃ ប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថា ស្រីបរមេស្វរៈជាភាសាសំស្ក្រឹត។

ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧-៨៨៩) ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ហើយក៏ជា ប្រាសាទ ដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតាបិតារបស់ព្រះអង្គ និងបុព្វជន ព្រះបាទជ័យវរ្ម័នទី២ និងព្រះអគ្គមហេសីផង។ ព្រះ​គោ​នេះ នៅ​ក្នុង​លទ្ធិ​ព្រហ្មញ្ញ​សាសនា គឺ​ជាយាន​ជំនិះ​​​​​​​​​​​​របស់​ព្រះ​ឥសូរ​ឈ្មោះ​គោនន្ទិ មាន​ភ្នែក​៣ ដែល​មាន​មហិទ្ធិ​រិទ្ធ​ស្មើ​ព្រះ​ឥសូរ​ គោ​នេះ​អាច​ជា​យាន​ជំនិះ​ផង និង​ជាទី​ប្រឹក្សា​របស់​ឥសូរ​ផង។

ចំណែក​គោ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ​គឺ​ជា​រូប​តំណាង​ឲ្យ​ព្រះសមណ​គោតម។ ដូច្នេះ​ព្រះ​គោ​ក្នុង​ព្រហ្មញ្ញ​សាសនា បូក​បញ្ចូល​នឹង​ព្រះ​ពុទ្ធ​សាសនា បាន​​ជាធ្វើ​ឲ្យ​អ្នក​ស្រុក​មាន​ការ​គោរព​បូជា​ និង​បាន​ហៅ​ផ្លូវ​ចូល​ប្រាសាទ​នេះ​ថា ផ្លូវ​ព្រះ​គោ ចំណែក​ស្រះ​ដែល​នៅ​ខាង​ជើង​នៃ​ប្រាសាទព្រះគោ​ ហៅ​ថា​ស្រះ​ព្រះកែវ​ ហើយ​ស្រះ​ដែល​នៅ​ត្បូង​ហៅ​ថា​ស្រះ​ព្រះ​គោ និង​តំបន់​នៅ​ក្នុង​ប្រាសាទ​នេះ​ទាំងមូល ហៅ​ថា​ភូមិ​ព្រះ​គោ​ព្រះ​កែវ៕

from: https://tnaot.com/km/m/detail/article/9211222