យោងតាមភ្នាក់ងាររបស់ Mnet នៅថ្ងៃទី១២ ខែឧសភានេះបានឱ្យដឹងថា ក្រុមតារាចម្រៀងស្រី IZ*ONE នឹងវិលត្រឡប់ក្នុងរដូវកាលទី៣ ជាមួយអាល់ប៊ុមថ្មី ដែលនឹងចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ខាងមុននេះ ។
នៅក្នុងរដូវកាលទី៣នេះកញ្ញា Chu សមាជិកក្រុម IZ*ONE បានប្រាប់ឱ្យដឹងថា សមាជិកក្រុមទាំងអស់ ១២រូប និងសាកល្បងនូវបទពិសោធន៍ថ្មី ដែលនិងសម្តែងជានិស្សិតនៅមហាវិទ្យាល័យ ជាមួយនឹងអាល់ប៊ុមថ្មីរបស់ក្រុមពួកគេ ។
ទន្ទឹមនឹងនេះក្រុមនារីដូចជា ក្រុម TWICE, ក្រុម BLACKPINK, ក្រុម Cosmic Girls, ក្រុម Red Velvet គឺកញ្ញា Irene និងកញ្ញា Seulgi និងមានក្រុមផ្សេងៗទៀតត្រូវបានបញ្ជាក់ថា នឹងធ្វើការត្រឡប់មកវិញនៅខែមិថុនា ខាងមុននេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop