Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលិកសណ្ឋាគារមួយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការបញ្ឈប់ពីការងារភ្លាមៗ

ទីក្រុង PHITSANULOK៖ និយោជិកចំនួន២៨នាក់ នៃសណ្ឋាគារ Wangchan Riverview ក្នុងសង្កាត់ Muang បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌល Damrongtham កាលពីថ្ងៃអង្គារ ដោយត្អូញត្អែរថា ពួកគេត្រូវបានបញ្ឈប់ពីការងារដោយមិនត្រូវបានជូនដំណឹងអ្វីសោះ ។

លោកស្រី Hathaichanok Sirichan អាយុ ៣០ឆ្នាំ ជាអតីតប្រធានផ្នែកទទួលភ្ញៀវសណ្ឋាគារបាននិយាយថា អ្នកដែលដាក់ពាក់បណ្ដឹងទាំងអស់នោះគឺជា ជាអ្នកទទួលភ្ញៀវ អ្នកលាងចាន អ្នកសម្អាតបន្ទប់ អ្នកបោកគក់ ចុងភៅ និងផ្នែកគណនេយ្យ ។

រូបតំណាង

លោកស្រី Hathaichanok បាននិយាយថា ពួកគេត្រូវបានបញ្ឈប់ពីការងារដោយគ្មានការជូនដំណឹងជាមុន កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២០ កន្លងទៅ ។

រូបតំណាង

ពួកគេមិនត្រូវបានគេផ្តល់សំណងអ្វីទាំងអស់ឱ្យ ហើយអ្នកគ្រប់គ្រងបាននិយាយថា ពួកគេនឹងទទួលបានប្រាក់ខែ ប៉ុន្តែមិនបាននិយាយថាពេលណានោះទេ។ លោក Athiptai Krairach នាយកមជ្ឈមណ្ឌល Damrongtham បានទទួលយកញត្តិនេះរួចហើយ។ លោកបាននិយាយថា ការិយាល័យរបស់លោកនឹងរៀបចំកិច្ចចរចាដើម្បីដោះស្រាយវិវាទនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9210618