ភ្នំពេញ៖ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខក្រុមចោរឆក់ ក្រោយពេលធ្វើសកម្មភាពឆក់ យកទ្រព្យសម្បត្តរបស់ប្រជាពលរដ្ឋតាមដងផ្លូវ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
ក្រុមចោរឆក់ដ៏សកម្ម៤នាក់នេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រួងមហាផ្ទៃធ្វើការបង្ក្រាបបាន ភ្លាមៗ បន្ទាប់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណើរតាមផ្លូវ ដែលហេតុការណ៍នេះ បានកើឡើងនៅវេលា ម៉ោង ៨ យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
តាមការបញ្ជាក់របស់លោក វរសេនីយ៍ ទោ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងល្បាតនៅតាមដងផ្លូវ កម្លាំងកំពុងល្បាតតាមផ្លូវ ក៏បានប្រទះឃើញចោរឆក់វ័យ ក្មេង៤នាក់ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃអ្នកដំណើតាមដងផ្លូវ ពីជនរងគ្រោះ ៣នាក់ត្រង់ចំនុចផ្លូវ ២១៤ (សម្តេច ប៉ាន) មុខក្លឹបលុច្សសារីចាស់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពេលនោះកម្លាំងល្បាតបានដេញឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ឈ្មោះ ផាន់ ទូ (ដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ ឈ្មោះ ផាត់ ភក្តី អាយុ១៩ឆ្នាំ ឈ្មោះ ធី ដាវីត អាយុ១៨ឆ្នាំ នឹងឈ្មោះ ឃឹម ដារ៉ូតអាយុ១៨ឆ្នាំ ត្រង់ចំនុច ជិតរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន សម្ភារដកហូតមាន ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌សលាយក្រហម ឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1P-8658 នឹង ម៉ូតូម៉ាក ហុងដាប៊ីត ឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2660 ជនសង្ស័យ និងសម្ភារដកហូតខាងលើ ជនសង្ស័យទាំង៤នាក់កំពុងសាកសួរនៅយកដ្ឋាននរគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី៕ សួង សាម