បុរសម្នាក់បានឡើងបង្គោលភ្លើងនៅ Pattaya កាលពីព្រឹកថ្ងៃអង្គារដោយគំរាមលោតសម្លាប់ខ្លួន ព្រោះគាត់មិនបានទទួលប្រាក់ចំនួន ៥០០០បាត របស់រដ្ឋាភិបាលក្នុងរយៈពេល ៣ ខែ។
បុរសនោះរស់នៅ Soi Chalerm Phra Kiat ៩ ឃុំ Nong Prue ស្រុក Bang Lamung ខេត្ត Chon Buri ហើយត្រូវបានគេរាយការណ៍ទៅប៉ូលិសប្រហែលជាម៉ោង ១១ព្រឹក។ បុរសនោះមានឈ្មោះថា Paiboon Wisetsri អាយុ ៥៩ឆ្នាំ បានឡើងឈរលើខ្សែដែលភ្ជាប់ទៅនឹងបង្គោលភ្លើងមានប្រវែងប្រហែល ១០ ម៉ែត្រពីដី។ គាត់បានស្រែកខ្លាំងៗថា គាត់បានចុះឈ្មោះតាំងពីខែមីនាដើម្បីទទួលបានប្រាក់ ៥០០០បាតក្នុងមួយខែពីរដ្ឋាភិបាលហើយគាត់នៅតែមិនទាន់ទទួលបានប្រាក់នោះទៀត បើទោះបីជាគាត់សមនឹងទទួលក៏ដោយ។ តាមសភាពរបស់គាត់គឺអាចនឹងស្រវឹង។
រូបតំណាង
បន្ទាប់ពីប៉ូលិសនិយាយបញ្ចុះបញ្ចូលគាត់ប្រហែល ៣០នាទី ក្រុមការងារក៏បានទាញបុរសនោះចុះមកដីវិញ។ ប៉ូលិសបានទាក់ទងទៅសាច់ញាតិរបស់គាត់ដើម្បីយកគាត់ទៅផ្ទះវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post