Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Messi ប្រាប់ពីកីឡាករម្នាក់ ដែលគេតែងសរសើរមិនដាច់ពីមាត់នៅលើទីលាន

មានម្ដងនៅពេលដែលត្រូវបានគេសួរថា តើកីឡាករណាដែលរូបគេសរសើរមិនដាច់ពីមាត់នៅលើទីលាន Messi និយាយថា គឺមានតែ Andres Iniesta ម្នាក់គត់។

ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៨ ទាំង Iniesta និង​ Messi បានលេងជាមួយគ្នានៅក្លឹបអ្នកមានបុណ្យ FC Barcelona និងបានឈ្នះពានរង្វាន់ជាច្រើនរួមគ្នា ទាំងពានរង្វាន់ក្លឹប និងពានរង្វាន់ផ្ទាល់ខ្លួន។

ពួកគេទាំងពីរបានឈ្នះនូវពានរង្វាន់ធំៗដែលមានដូចជា, La Liga ៨ដង, Champions League ៤ដង និងពានរង្វាន់ជាច្រើនទៀត។

«Andres និងខ្ញុំ មានរបៀបលេងស្រដៀងគ្នា ដោយពួកយើងទាំងពីរប្រើនូវរាងកាយរបស់យើងច្រើន ដើម្បីគេចចេញពីគូប្រកួត ប៉ុន្ដែគាត់តែងតែធើ្វឲ្យខ្ញុំសរសើរជានិច្ចគ្រប់ពេលដែលខ្ញុំលេងជាមួយគាត់នៅលើទីលាន» Messi និយាយ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9209979