Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

TNAOT APP ជូនម៉ាស់ដល់ក្រសួងការងារ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ កុំឲ្យកើតមានជាពិសេសរលកទី២ ក្រុមការងារ TNAOT APP បាននាំយកម៉ាស់ចំនួន១ម៉ឺន ទៅផ្តល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ។

អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក លោក សាលី មុនី បានសម្តែងការសប្បាយរីករាយ នៅពេលដែល​ឃើញក្រុមហ៊ុនកោះថ្មីថេកណឡជី បានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋទូទៅជាពិសេស ក៏បាននឹកឃើញនាំយកម៉ាស់មកផ្តល់ជូនដល់ ក្រសួងការងារទៀតផង។ នេះជាកាយវិការមួយ គួឲ្យគោរពសរសើរ ព្រោះតម្រូវការម៉ាស់ពេលនេះពិតជា ចាំបាច់ណាស់សម្រាប់ គ្រប់គ្នាប្រើប្រាស់ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនូវជំងឺកូវីដ១៩។  

នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល TNAOT APP បានចូលរួមកិច្ចការងារសង្គម។ កន្លងមកក្រុមហ៊ុន ក៏បានចុះចែកអំណោយជា ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃជាដើម ជូនដល់បងប្អូន អ្នករត់កង់បី អ្នករត់ម៉ូតូឌុប អ្នកធាក់ស៊ីក្លូ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ដើម្បីសម្រួលបន្ទុកពួកគាត់ ក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ១៩នេះ។

ក្រៅពីចែកជូនដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន TNAOT APP ក៏បានយកចិត្តទុកដាក់ដល់សុខភាពអ្នកសារព័ត៌មាននៅកម្ពុជា ផងដែរ។ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនកោះថ្មីថេកណឡជីក៏បាន នាំយកម៉ាស់ចំនួន៣ពាន់ទៅប្រគល់ជូន ក្លិបអ្នកកាសែតកម្ពុជាផងដែរ។ ក្រៅពីនេះ TNAOT APP ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយជួយជាម៉ាស់ជាង ២ម៉ឺន កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅថ្មីផងដែរ។ ​

នេះបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនកោះថ្មីថេកណឡជី បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់រូប មិនថាប្រជាពលរដ្ឋនៅមូលដ្ឋានផ្សេងៗ​ វិស័យឯកជន ឬវិស័យសាធារណៈនោះទេ។

ពិតណាស់ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ក្រុមហ៊ុន TNAOT APP បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូន​គ្រប់​វិធាន​ការ​ទាំង​អស់ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល រាប់​បញ្ចូល​ទាំង​ការ​វៀប​ចំ​បរិយាកាស​ល្អ សម្រាប់​បុគ្គលិក​បំពេញ​ការងារ​ដោយយកវិធីធ្វើការងារពីចម្ងាយ (ធ្វើការងារតាមអនឡាញ) ផ្តល់​គ្រប់​សម្ភារ​ការពារ​ដើម្បី​ធានាថា បុគ្គលិក​របស់ TNAOT APP មាន​សុខភាព​ល្អ និង​មាន​សុវត្តិភាពជានិច្ច​៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9209973