Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្លាក់យន្តហោះដឹកទំនិញនៅឥណ្ឌូនេស៊ី អាកាសយានិកម្នាក់ស្លាប់

យន្តហោះដឹកទំនិញ​មួយគ្រឿង បានជួបគ្រោះថ្នាក់ ​ពេលដឹកជញ្ជូន​ទំនិញ​ពី​តំបន់​ Sentani ទៅកាន់ស្រុក​ Tolikara ​។ ហេតុការណ៍​គ្រោះ​ថ្នាក់​នេះបានកើតឡើង ក្រោយការហោះហើរបានតែ​២នាទីប៉ុណ្ណោះ ដោយបណ្តាលឲ្យអាកាសយានិកស្លាប់។

ប៉ូលិសឥណ្ឌូនេស៊ី នៅថ្ងៃទី​១២ ខែឧសភា បានប្រកាសថា យន្តហោះដឹកទំនិញមានលេខសញ្ញាហោះហើរ PK-MEC របស់ក្រុមហ៊ុន​អាកាសចរណ៍​ MAF ​បានជួបគ្រោះថ្នាក់ ធ្លាក់នៅក្នុងបឹង Sentani ក្នុងខេត្ត​ Papua នៅវេលាម៉ោង​៦និង​២៧នាទីព្រឹក ថ្ងៃទី​១២ ខែឧសភា​។

តាមប្រភពព័ត៌មានពីមូលដ្ឋានទាហានអាកាស​ Silas papare TNI  បានបញ្ជាក់ថា យន្តហោះ​ជួបគ្រោះថ្នាក់ ក្រោយហោះហើរបានតែ​២នាទីប៉ុណ្ណោះ​។

នៅពេលនេះ​ ក្រុមជួយសង្គ្រោះមកពីទាហានអាកាស​ Silas Papare ​ បានទៅកាន់បឹង​ Sentani ​ដើម្បីស្វែងរកសពអាកាសយានិក​ អាចជាប់នៅខាងក្នុងបន្ទប់បើកបរយន្តហោះនៅឡើយ​។ រីឯបឹង Sentani មានជម្រៅ រហូតដល់ទៅ​១៣ម៉ែត្រ​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9209737